សព្វថ្ងៃ ស្ទើរតែគ្រប់ក្រុមហ៊ុនទូរសព្ទទាំងអស់មានជម្រើសទូរសព្ទរហូតដល់ ១២ GB ដែលធំជាងកុំព្យូទ័រទូទៅទៅទៀត។ OnePlus តែងតែដាក់រ៉េមធំៗលើទូរសព្ទខ្លួនដូច OnePlus 6T Mclaren Edition ដែលមានរ៉េមរហូតដល់ទៅ ១០GB ។ ឆ្នាំនេះក្រុមហ៊ុនដូច Samsung, Xiaomi ក៏ចាប់ផ្ដើមចូលប្រលូកចំនួនរ៉េមធំដែរ។
ទាំងនេះជាទូរសព្ទដែលមានចំនួនរ៉េមដល់ទៅ ១២ GB៖
១. Samsung Galaxy Note 10+
- អេក្រង់៖ ៦,៨ QHD+
- បន្ទះឈីប៖ Snapdragon 855 ឬ Exynos 9825
- រ៉េម៖ ១២ GB
- អង្គផ្ទុកទិន្នន័យ៖ ២៥៦/៥១២ GB
- តម្លៃ ១០៥៩ ដុល្លារ
២. OnePlus 7 Pro
- អេក្រង់៖ ៦,៦៧ អ៊ីញ QHD+
- បន្ទះឈីប៖ Snapdragon 855
- រ៉េម៖ ៦/៨/១២ GB
- អង្គផ្ទុកទិន្នន័យ៖ ១២៨/២៥៦ GB
- តម្លៃ ៧៤៥ ដុល្លារ (រ៉េម ១២/២៥៦ GB)
៣. Asus ROG Phone 2
- អេក្រង់៖ ៦,៥៩ អ៊ីញ FHD+
- បន្ទះឈីប៖ Snapdragon 855+
- រ៉េម៖ ១២ GB
- អង្គផ្ទុកទិន្នន័យ៖ ២៥៦/៥១២ GB
- តម្លៃ ១០៥៩ ដុល្លារ (រ៉េម ១២/៥១២GB)
៤. Samsung Galaxy S10+
- អេក្រង់៖ ៦,៤ អ៊ីញ QHD+
- បន្ទះឈីប៖ Snapdragon 855 ឬ Exynos 9820
- រ៉េម៖ ៨/១២ GB
- អង្គផ្ទុកទិន្នន័យ៖ ២៥៦/៥១២ GB និង ១TB
- តម្លៃ ១៣០០ ដុល្លារ (រ៉េម ១២ GB/ ១TB)
៥. Xiaomi Black Shark 2 Pro
- អេក្រង់៖ ៦,៣៩ អ៊ីញ FHD+
- បន្ទះឈីប៖ Snapdragon 855+
- រ៉េម៖ ៨/១២ GB
- អង្គផ្ទុកទិន្នន័យ៖ ១២៨/២៥៦ GB
- តម្លៃ ៥៧៩ ដុល្លារ (រ៉េម ១២/១២៨GB)
៦. ZTE Nubia Red Magic 3
- អេក្រង់៖ ៦,៦៥ អ៊ីញ FHD+
- បន្ទះឈីប៖ Snapdragon 855
- រ៉េម៖ ៦/៨/១២ GB
- អង្គផ្ទុកទិន្នន័យ៖ ៦៤/១២៨/២៥៦ GB
- តម្លៃ ៦៤៩ ដុល្លារ (រ៉េម ១២/២៥៦GB)
បញ្ជាក់ថាខាងលើគឺជាតម្លៃក្នុងស្រុក ដែលវាអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយ៕






0 Comments