អ្នកអាចមានទម្លាប់ពេលទទួលទូរសព្ទហៅចូលបើក Speaker ងាយស្រួលមិនដាច់ចង្វាក់ក្នុងពេលបំពេញការងារ ខណៈអាចឆ្លើយឆ្លងគ្នាបាន។ បើចង់កំណត់ iPhone ឲ្យបើក Speaker ស្វ័យប្រវត្តិ ពេលទទួលការហៅចូល អាចអនុវត្តតាមវិធីនេះបាន។
១) បើកកម្មវិធី Settings > General > Accessibility
២) អូសចុះក្រោម រួចជ្រើសរើស Call Audio Routing
៣) ចុចលើ Speaker
ពេលក្រោយទទួលការហៅចូល ទូរសព្ទនឹងបើក Speaker អាចឆ្លើយឆ្លង បានងាយស្រួល។ បើចង់ត្រលប់ទៅសភាពដើមវិញ ត្រង់ចំណុចទីបី អាចផ្លាស់ប្ដូរពី Speaker ទៅ Automatic បាន។
មួយវិញទៀត បើប្រើ ឧបករណ៍ Bluetooth ដូចជាកាស អាចជ្រើសរើស Settings នោះជំនួសឲ្យ Speaker ឬ Automatic បានសម្រាប់ទទួលការហៅចូល៕
credit: sabay


0 Comments