ត្បិតថា Galaxy S10 មិនទាន់ប្រកាសចេញមែនពិត ប៉ុន្តែសារព័ត៌មានវៀតណាមដែលទទួលបានដំណឹងពីប្រភពកំបាំងមុខបានឲ្យដឹងថា ការទទួលកុម្ម៉ង់ទិញ Galaxy S10 នៅប្រទេសវៀតណាមនៅតាមហាងលក់រាយមួយចំនួន នឹងចាប់ផ្ដើមនៅថ្ងៃទី ១១ ខែកុម្ភៈនេះ។
Galaxy S10 ដែលលក់នៅប្រទេសវៀតណាមនឹងមាន ៣ ម៉ូដែល ក្នុងនោះរួមមាន Galaxy S10e, Galaxy S10 និង Galaxy S10+ ដែលនឹងមានលក់ផ្លូវការក្នុងប្រទេសនេះ ចាប់ពីថ្ងៃទី ៨ ខែមីនា។ ប្រភពដដែលបានលើកឡើងពីតម្លៃរំពឹងទុកនៃម៉ូដែលទាំងបី ដែលមានដូចខាងក្រោម ៖
- Galaxy S10e RAM ទំហំ ៦ GB/អង្គផ្ទុក ១២៨ GB តម្លៃប្រហែល ៦៤៦ ដុល្លារ
- Galaxy S10 RAM ទំហំ ៦ GB/អង្គផ្ទុក ១២៨ GB តម្លៃប្រហែល ៩០៤ ដុល្លារ
- Galaxy S10+ RAM ទំហំ ៦ GB/អង្គផ្ទុក ១២៨ GB តម្លៃប្រហែល ៩៩០ ដុល្លារ
- Galaxy S10+ RAM ទំហំ ៨ GB/អង្គផ្ទុក ៥១២ GB តម្លៃប្រហែល ១ ១៦៣ ដុល្លារ
- Galaxy S10+ RAM ទំហំ ១២ GB/អង្គផ្ទុក ១ TB តម្លៃប្រហែល ១ ៣៧៨ ដុល្លារ



0 Comments