ឈ្មោះ​ទូក-ង កំប្លែងៗ​ស្នាដៃ​​ក្រុម DirexPlay ​ខ្មែរ​ឡើង​ផុត​គេ​លើ App Store



ត្រឹម​រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង ស្នាដៃ​បង្កើត​កម្មវិធី​មួយ​របស់​ក្រុម DirexPlay ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​គាប់​ចិត្ត ដោយ​ឈរ​ចំណាត់​ថ្នាក់​លេខ​១​លើ App Store ប្រទេស​កម្ពុជា។

លោក ឈួន ពិសិដ្ឋ ជា​​ប្រធានក្រុម Direxplay ដែល​មាន​សមាជិក​ក្រុម​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា កម្មវិធី Khmer eCard ទទួល​បាន​ការ​ចូលចិត្ត​និង​មាន​អ្នក​ទាញ​យក​ច្រើន​មែន​ទែនលើ App Store កម្ពុជា(ប្រភពពី appannie.com) ។ ឯ​កម្មវិធី​លេខ ២ តាម​ពី​ក្រោយ​ដោយ TikTok និង​លេខ ៣ គឺ​ហ្គេម PUBG។

Khmer eCard ជា​កម្មវិធី​កាត​ជូនពរ​បែប​អេឡិចត្រូនិច​មួយ​ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​អបអរ ពិធី​បុណ្យ​ជាតិ​នានា ដូច​ជា​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​ឡើង នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ដើម្បី​ប្រើ Khmer eCard បាន​គឺ​ងាយៗ​ប៉ុណ្ណោះ អ្នក​គ្រាន់​តែ​ដោនឡូត​យក​ពី App Store ឬ Play Store រួច​ចុច​លើ​ទម្រង់​វីដេអូ​ខ្លី ដែល​មាន​ស្រាប់​ក្នុង​កម្មវិធី រួច​សរសេរ​ឈ្មោះ​ទូក-ង ឬ​ពាក្យជូនពរ ដែល​អ្នក​ចង់​ដាក់ ហើយ​ចង់​ដាក់​រូប​ខ្លួន​ឯង​ក៏​បាន​ បន្ទាប់​មក​ផុស​លើ Facebook ជា​ការ​ស្រេច។
ទម្រង់​វីដេអូ​ដែល​មាន​ស្រាប់​នោះ សុទ្ធ​តែ​ឆ្លង​កាត់​ការ​រចនា​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​កូន​ខ្មែរ ​គឺ ក្រុម Direxplay ដែល​មាន​អ្នក​ជំនាញ​ធ្វើ​វីដេអូ Animation ស្អាតៗ​ដាក់​លើ​ហ្គេម Jailbreak ល្បីៗ​កក្រើក​កាល​ពី​ឆ្នាំ ២០១៧។
ចុច​ដោនឡូតទីនេះ ​Play Store | App Store
#របៀបកែពណ៌ និងពន្លឺមុខ ក្នុងកម្មវិធី Khmer eCard បុណ្យអុំទូក
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ