ស្មាតហ្វូន​ត្រកូល A របស់សាមសុង ដែល​មាន​​កាមេរ៉ា​ក្រោយ​បួន​គ្រាប់​ដំបូង​គេ​បង្អស់ មាន​វត្ត​មាន​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ!

ថ្ងៃទី 19 ខែវិចិ្ឆកា ឆ្នាំ 2018៖ Galaxy A9 ស៊េរី 2018 ស្មាតហ្វូនកាមេរ៉ាមានភ្នែកក្រោយ 4 គ្រាប់ បានបង្ហាញខ្លួនក្នុង ប្រទេសសកម្ពុជាហើយ!
ការរចនារូបរាងស្រស់ស្អាត! ទាំងស្អាត ទាំងស្លីម មើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសសម្រាប់អ្នក ដែលចូលចិត្តថតរូប។ វាមានជម្រើសពណ៌ដ៏ស្រស់ស្អាត និងពេញនិយមគឺ ពណ៌ខៀវ ពណ៌ផ្កាឈូក និង ពណ៌ខ្មៅ។ សម្រាប់តម្លៃវិញគឺ $559! ចឹងកុំបង្អង់យូរទៀត រួសរាន់ឡើង មកធ្វើជាម្ចាស់របស់ស្មាតហ្វូន កំពូលកាមេរ៉ាមុនដំបូងគេបង្អស់។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យផ្ទួនៗ ព្រោះតែសាមសុង តែងតែស្វែងរកបច្ចេកវិទ្យាដែលថ្មី ហើយប្លែក ចម្លែកអារម្មណ៍ ជូនដល់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែង ដូចជា Galaxy A9 ស៊េរី 2018 នេះចឹង យើងចាត់ទុកជាបងធំនៃត្រកូល Galaxy A ដោយសារតែ បទពិសោធន៍ថ្មីលើកំណែប្រែកាមេរ៉ា អមមកជាមួយសមត្ថភាពសម្បូរបែប។ ដូច្នេះ សូមអតិថិជនរបស់សាមសុងទាំងអស់ អញ្ញើញមកទទួលយកបទពិសោធន៍ថ្មីស្រឡាង មួយនេះឲ្យបានគ្រប់ៗគ្នា”។

ខាងក្រោមជាសមត្ថភាពពិសេសនៃកាមេរ៉ាទាំង 4 គ្រាប់ និងលក្ខណៈសម្បត្តិរបស់ Galaxy A9៖

1. ចំនុចពិសេសរបស់ Galaxy A9 (2018) បានបំពាក់កាមេរ៉ាក្រោយ 4 គ្រាប់។ ដោយគ្រាប់ទីមួយខាងលើគេ ជាប្រភេទ Ultra-Wide Angle Len មានទំហំ 8.0MP មាន aperture f/2.4 មានសមត្ថភាពក្នុងការផលិតផ្ទៃរូបភាពបានទូលាយក្នុងទំហំមុំ 120 ដឺក្រេ, គ្រាប់ទីពីរជាប្រភេទ Telephoto Len មានទំហំ 10MP មាន aperture f/2.4 ជាលែនពង្រីកដែលមានសមត្ថភាពពង្រីកប្លង់រូបភាពបានពីរដង (2x optical zoom), គ្រាប់ទីបីជាលែនគោល (Main Camera Len) មានទំហំ 24MP មាន aperture f/1.7 មានសមត្ថភាពធ្វើអោយផ្ទៃ រូបភាពមានភាពភ្លឺច្បាស់ បែបធម្មជាតិដូចអ្វី​ ដែលយើងបានឃើញ ហើយវាក៏មានសមត្ថភាព ស្រូបពន្លឺបានខ្លាំងផងដែរ ដើម្បីផ្តល់អោយការថតរូប នៅទីតាំងខ្សោយពន្លឺបានច្បាស់ និងមានស្នាមអ៊ុចៗ តិចតួចបំផុត ជាមួយបច្ចេកវិទ្យា pixel re-mosaic algorithm។ សម្រាប់គ្រាប់ទីបួន គឺជាលែនជំនួយប្រភេទ Depth Sensor មានទំហំ 5.0MP មាន aperture f/2.2 ដោយវាធ្វើការជាមួយកាមេរ៉ាគោល ក្នុងការផលិតសាច់រូបភាព អោយកាន់តែមានភាពច្បាស់ បន្ថែមកម្រិតពណ៌ និងកម្រិតពន្លឺអោយបានច្បាស់ដិតល្អ ហើយជាពិសេសមាន តួនាទីសំខាន់ជាមួយនឹងមុខងារ (Live Focus) និង Bokeh Effect ដែលធ្វើអោយរូបភាពដែលផ្តិត ចេញមកពិតជាមាន ភាពទាក់ទាញខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាទាំងបួនគ្រាប់របស់ Galaxy A9 (2018) មានសមត្ថភាពក្នុងការ ផលិតសាច់វីដេអូបាន ដល់កម្រិត 4K ព្រមទាំងមានកាមេរ៉ាខាងមុខ សម្រាប់ថតសែលហ្វី ទំហំធំដល់ទៅ 24MP ជាមួយមុខងារថតរូបដ៏សម្បូរបែប។

2. លក្ខណៈទូទៅ៖ Galaxy A9 មានអេក្រង់ទំហំ 6.3 អ៊ីញ Full-Display ជាប្រភេទ SuperAmoled អាចបង្ហាញរូបភាពបានក្នុងកម្រិត FullHD+ (1080 x 2220) Pixels មាន Aspect Ratio 18.5:9 និងមានដង់ស៊ីតេអេក្រង់ 392 ppi។​ វាបំពាក់នូវ RAM ទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB។
កាន់តែងាយស្រួលជាមួយទូរស័ព្ទដៃ ស៊ីម2 លោកអ្នកមិនចាច់ចំណាយលុយ លើការទិញទូរស័ព្ទច្រើន។ ម្យ៉ាងវិញទៀត អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

ជាមួយល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទ ដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ បើនិយាយពីកម្លាំងថ្ម គឺមានរហូតដល់ 3,720mAh។ រីឯឆ្នាំងសាកថ្មវិញ គឺប្រភេទ Fast Charging (USB type C)។ បន្ថែមពីនេះទៀត មានភ្ជាប់មកនូវមុខងារស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)។


លោកអ្នករីករាយនឹង ការស្តាប់តន្រ្តីយ៉ាងពិរោះនៅ ពេលប្រើប្រាស់ជាមួយ កាសត្រចៀកដែលមាន បទពិសោធន៍សំលេង Dolby Atmos ។

credit: Cambo-report

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ