ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ



Lasso App ជា​កម្មវិធី​វីដេអូ​កម្សាន្ត​មួយ ទើប​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​របស់ Facebook ដែល​ត្រូវបាន​អ្នក​ប្រើប្រាស់​និយាយ​ថា វា​មាន​សណ្ឋាន​ស្រដៀង​ទៅ​នឹង​កម្មវិធី TikTok ដែរ។

កម្មវិធី​ថ្មី​នេះ ​ប្រមូល​ផ្ដុំ​ដោយ​វីដេអូ​ខ្លីៗ កំប្លែងៗ ​មាន​សំឡេង​ប្លែកៗ​កំពុង​ល្បី និង​អាច​ដោនឡូត​លេង​បាន​តែ​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។

ដោយ​ឡែក​ប្រទេស​នៅ​អាស៊ី ​មិន​ទាន់​អាច​ទាញ​យក​ប្រើ​បាន​នៅ​ឡើយ​ទេ តែ​នៅ​ទីក្រុង​ហុង​កុង អាច​ប្រើ​បាន ដោយ​ដោនឡូត VPN ជំនួយ។
Lasso App បង្កើត​នៅ​ខែ​តុលា​ឆ្នាំ ២០១៨ ​កំពុង​ស្ថិត​ក្នុង​ជំនាន់​សាកល្បង(Beta) មិន​ទាន់​ទូលំទូលាយ​ទេ។ យ៉ាង​ណា​ក្ដី ​កម្មវិធី​នេះ Facebook ​អាច​ទាក់​ទាញ​អ្នក​ប្រើ និង​រក​ចំណូល​បាន​ក្រាស់​ក្រែល​ផង​ដែរ ស្រប​ពេល​ដែល​ TikTok ក្លាយ​ជា​កម្មវិធី​ពេញនិយម​បំផុត​លើ​ពិភពលោក និង​ជាប់​តារាង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​នៅ​អាមេរិក មាន​អ្នក​ដោនឡូត​ជាង ៦ លាន​ដង​កាល​ពី​ខែ​មុន​៕
Credit: sabay


Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ