ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់



ចចាមអារ៉ាម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Apple បាន​ត្រៀម​ការ​អាប់ដេត​ជា​ច្រើន​សម្រាប់ iPhone ដែល​ចេញ​នៅ​ចុង​ឆ្នាំ​នេះ។ ក្នុង​នោះ​រួម​មាន​ iPhone XR ស៊េរី​ថ្មី​ដែល​មាន​កាមេរ៉ា ២ គ្រាប់ និង iPhone 11 ដែល​មាន​កាមេរ៉ា ៣ គ្រាប់។
រូប​គំនូរ​ព្រាង​ថ្មី​បាន​លេច​ចេញ​ឡើង​ ដែល​អះអាង​ថា​ជា​គំនូរ​ព្រាង​របស់​ iPhone XR ស៊េរី​ថ្មី ប៉ុន្តែ​វា​អាច​ជា​គំនូរ​ព្រាង​របស់​ iPhone 11 ទៅ​វិញ​ទេ។ រូបភាព​ថ្មី​ចុង​ក្រោយ​នេះ​ចែក​រំលែក​ដោយ​គណនី​ឈ្មោះ​ថា​ laobaiTD ដែល​ពី​មុន​មក​ក៏​ធ្លាប់​បង្ហាញ​រូបរាង​គំរូ​ផលិតផល Apple ​ផង​ដែរ។
រូបភាព​នេះ​បង្ហោះ​ដោយ​អម​ជា​មួយ​ Caption ថា "New XR”។ យ៉ាងណាក្ដី​រូបភាព​នេះ​គឺ​ស៊ី​គ្នា​នឹង​រូបភាព Render របស់ iPhone 11 ដែល​ចេញ​កន្លង​មក​ ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​រូប​គំនូរ​ព្រាង​ដែល​​បាន​លេច​ធ្លាយ ហើយ​រូប​ Render នេះ​ដែរ ចេញ​មក​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ឈ្មោះ​ថា​ OnLeaks។
iPhone 11 ​មាន​ចចាមអារ៉ាម​ថា​នឹង​មាន​បំពាក់​កាមេរ៉ា ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ដែល​​រៀប​ចំ​ជាង​រាង​បួន​ជ្រុង។ ក្នុង​រូបភាព​គំនូរ​ព្រាង​គេ​ឃើញ​មាន​រន្ធ​ចំនួន ៥ ដោយ​រន្ធ​ ៣ ជា​រន្ធ​កាមេរ៉ា ហើយ​ផ្សេង​ទៀត​អាច​ជា​រន្ធ​ Flash និង​រន្ធ​មីក្រូហ្វូន។
ចំណែក iPhone XR ស៊េរី​ថ្មី​វិញ លេច​ឮ​ថា​នឹង​មាន​បំពាក់​កាមេរ៉ា​ចំនួន​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ។ គេ​សន្និដ្ឋាន​ថា​​ការ​រៀប​ចំ​កាមេរ៉ា​លើ iPhone XR ស៊េរី​ថ្មី អាច​នឹង​ដូច​គ្នា​នឹង iPhone XS ដែល​មាន​បំពាក់​កាមេរ៉ា​ ២ គ្រាប់​ដូច​គ្នា៕ ​

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ