របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​

វើ​ការងារ​នៅ​មុខ​កុំព្យូទ័រ​ Keyboard ជា​ឧបករណ៍​ដែល​ត្រូវបាន​គេ​ប្រើប្រាស់ច្រើន​បំផុត។ តើ​ធ្វើ​យ៉ាងណា ដើម្បី​ទទួល​បាន​ Keyboard មួយ​ដែល​មាន​គុណភាព​ល្អ និង​ត្រូវ​ចិត្ត​ផង​។ 
១) ប្រភេទ​ការងារ​
អ្នក​គួរ​ដឹង​ពី​ប្រភេទ​ការងាររបស់​​ខ្លួន​​។ ​Keyboard ខ្លះ​ត្រូវ​បាន​រចនា​ឡើង សម្រាប់​លេង​ហ្គេម​​ និង​ធ្វើការ​ការិយាល័យ​ជាដើម។ បើ​ការងារ​​វាយ​​អក្សរ​​ អ្នកអាច​ប្រើ​ Keyboard ប្រភេទ Ergonomic ព្រោះ​វា​ផ្តល់​ផាសុកភាព​។ បើ​ការងារ​ផ្ដោត​លើ​ការ​លេខ​ច្រើន អ្នក​គួរ​ប្រាកដ​ថា Keyboard មាន Numeric Keypad។ ការ​ជ្រើសរើស Keyboard មិន​ត្រូវ​តាម​ប្រភេទ​ការងារ​ អាច​ខាត​ប្រយោជន៍​ទាំង​ពេលវេលា និង​ថវិកា​។ 
២) គ្រាប់ Key
អ្នក​គួរ​ត្រួត​ពិនិត្យ សាកល្បង​ចុច​លើ Keys នីមួយៗដើម្បី​ឲ្យ​ប្រាកដ​ថា​ងាយស្រួល​ចុច មិន​រឹង​ ឬ​មិន​ប្រើ​កម្លាំង​សង្កត់​ខ្លាំង​។ ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ Key ឆ្លើយ​តប​នឹង​ការ​សង្កត់​គឺ Switch។ ប្រភេទ Switch មាន​ច្រើន​ដូចជា Rubber Dome Switches, Scissor switches និង Mechanical switches ដែល​បាន​ប្រើ​ដោយ​ក្រុមហ៊ុន​ផលិត​ភាគច្រើន​។ ប្រភេទ Switches ទាំង​នេះ ​មាន​ភាព​ខុសគ្នា​ត្រង់​កម្រិត​សង្កត់ សំឡេង និងស្រួល​ប្រើប្រាស់។ 
៣) សមត្ថភាព​

Keyboard នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​ ភ្ជាប់​នឹង​កុំព្យូទ័រ​តាមរយៈ​រន្ធ USB។ Wireless Keyboards អាច​ភ្ជាប់​តាមរយៈ Bluetooth។ Keyboard ភាគច្រើន​ត្រូវ​ការ​កម្មវិធី​ដំឡើង​លើ​កុំព្យូទ័រ ដើម្បី​ប្រើប្រាស់ Function Keys។ ដូចនេះ គួរ​ប្រាកដ​ថា Keyboard នោះ​អាច​ប្រើ​ជាមួយ​ប្រព័ន្ធ​កំពុង​ប្រើ មុន​ពេល​ទិញ​។ 
៤) ការរចនា
ផ្អែក​លើ​ការ​រចនា Keyboard អាច​ចាប់​ចូល​ជា​បី​ក្រុម​រួម​មាន Standard, Gaming និង Ergonomic។ Standard Keyboard មាន Key គ្រប់គ្រង​តន្ត្រី បន្ថែម​ពី​លើ​ស្តង់ Key ១០៤ គ្រាប់។ Gaming Keyboard គោលដៅ​ជំនួយ​លេង​ហ្គេម​បាន​ស្រួល ដោយ​បន្ថែម​ជាមួយ​នឹង Key ពិសេស។​ Ergonomic Keyboard ផ្តល់​ផាសុកភាព​ក្នុង​ការ​វាយ​អក្សរ ដោយ​មាន​កន្លែង​កល់​ករ​ដៃ និង​តម្រៀប​ត្រូវ​តាម​ដៃ​បាន​ល្អ​។ 
ប្រើ Keyboard ពេល​យប់​គួរ​មាន​ភ្ជាប់​ជាមួយ​ពន្លឺ​ពី​ក្រោម​។ បើ​ចង់​បាន​ផាសុកភាព​ពេល​បំពេញ​ការងារ​ Keyboard គួរ​មាន​កន្លែង​តម្កល់​ករ​ដៃ រួម​ទាំង​មាន​រចនា​ញែក​ពី​គ្នា​។ សម្រាប់​អ្នក​សរសេរ​កម្មវិធី Keyboard គួរ​ប្រើ​ទម្រង់ DVORAK Layout ជៀស​ជាង​ស្តង់ដារ QWERTY layout។
៥) មាន​ខ្សែ ឬ ឥត​ខ្សែ​
Wireless Keyboard អាច​ធ្វើ​ឲ្យ​ទូលាយ​លើ​តុ មិន​រញ៉េរញ៉ៃ ហើយ​មិន​ពិបាក​ខ្លាច​ដាច់​ខ្សែ​។ ប៉ុន្តែ​ សម្រាប់​លេង​ហ្គេម Keyboard ប្រើ​ខ្សែ​ល្អ​ជាង ដោយ Wireless Keyboard ហាក់​បញ្ជា​ពេល​លេង​ហ្គេម​យឺត​ជាង​។ Wireless Keyboard ប្រើ​ថាមពល​ថ្ម​ច្រើន ដែល​ត្រូវការ​សាក ឬ​ប្តូរ ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​ផង​ដែរ​។ 
ដូចនេះ ចំពោះ Keyboard ដែល​អាច​ប្រើ​ទាំង​ខ្សែ និង​ឥត​ខ្សែ ជា​ជម្រើស​ល្អ​បំផុត​។ 
៦) មាន​បន្ថែម Function Keys
ដើម្បី​បង្កើន​ល្បឿន​បំពេញ​ការងារ Keyboard ជា​ច្រើន​បាន​បន្ថែម Function Keys សម្រាប់​បើក​កម្មវិធី គ្រប់គ្រង​សំឡេង ឬ​តន្ត្រី​។ Keyboard  មួយ​ចំនួន​ក៏​មាន​ភ្ជាប់​ជាមួយ Touchpad ឬ Mini Joystick ដើម្បី​ជំនួស Mouse ផង​ដែរ​៕
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ