GoPro ជាប្រភេទកាមេរ៉ាមានភាពពេញនិយមបំផុត ចាប់រូបភាពហ្នឹងល្អ ព្រមទាំងងាយស្រួលចាប់ប្លង់ស្ទើរគ្រប់កាលៈទេសៈ។
GoPro មានកម្មវិធីផ្ទាល់ខ្លួនហៅថា GoPro Studio ប៉ុន្តែអ្នកអាចទាញប្រយោជន៍បន្ថែមពីកម្មវិធីកាត់តពីក្រៅមួយចំនួនទៀតបាន។
១) Quik
Quik រចនាមកមានភាពសាមញ្ញងាយស្រួលប្រើប្រាស់ ជាពិសេសអ្នកចាប់ផ្តើមដំបូង។
២) VSDC
Quik ល្អសម្រាប់អ្នកចាប់ផ្តើមដំបូង ប៉ុន្តែនៅខ្វះមុខងារល្អៗជាច្រើន។ VSDC មានគុណសម្បត្តិលើសនេះបន្តិច។ ត្បិតកម្មវិធីត្រូវការស្វែងយល់បន្តិច ក្នុងការប្រើ Filters និង Effects។
៣) Blender
កម្មវិធីនេះមានស្ទើរគ្រប់មុខងារ ចាប់ពីធ្វើ 3D, ធ្វើចលនា និងផលិតហ្គេម។ កម្មវិធីនេះតម្រូវមានការសិក្សាច្រើនគួរសមដែរ ប៉ុន្តែជាកម្មវិធីដ៏ល្អ ហើយអាចប្រើឥតគិតថ្លៃ។
៤) Avidemux
កម្មវិធីនេះមានទំហំតូច មានមុខងារមូលដ្ឋានសម្រាប់កាត់ត និងកែប្រែវីដេអូបានល្អ។
៥) OpenShot
កម្មវិធីនេះល្អសម្រាប់អ្នកចាប់ផ្តើមដំបូង អាចកែប្រែល្បឿនវីដេអូ GoPro, កាត់ត និងបន្ថែម Effect ផ្សេងទៀត ហើយអ្វីដែលសំខាន់គឺអាចប្រើបានឥតគិតថ្លៃ៕
credit: sabay





0 Comments