Messenger អាប់ដែតថ្មី ចុចតែមួយខ្វាច់បើកបិទ Dark Mode បាន

កន្លង​ទៅ​សម្រាប់​អ្នក​ប្រើប្រាស់ Facebook Messenger ដែល​ចង់​ទទួល​បាន​មុខងារ​ផ្ទៃ​កម្មវិធី​ងងឹត Dark Mode ចាំ​បាច់​ត្រូវ​ចូល​ទៅ​កាន់​ប្រអប់​សារ​ណា​មួយ ហើយ​ធ្វើ​ការ​ផ្ញើ​ចេញ​នូវ​រូប Emoji ចំណិត​ព្រះចន្ទ​ដើម្បី​បើក​ដំណើរការ​មុខងារ​នោះ។
យ៉ាងណាមិញ​សម្រាប់​ការ​បន្ទាន់​សម័យ​ថ្មី​នេះ Facebook បាន​សម្រេច​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ គ្រប់​គណនី​ទាំង​អស់​ទូទាំង​សកលលោក ជាមួយ​ការ​ភ្ជាប់​ទីតាំង​បើក​បិទ​សាមញ្ញ​មួយ​ក្នុង​កម្មវិធី​ស្រាប់។
អ្វី​ដែល​អ្នក​ប្រើប្រាស់​ចាំ​បាច់​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់ Google Play Store ឬ App Store ហើយ​ធ្វើ​ការ Update កម្មវិធី Facebook Messenger ទៅ​កាន់​ជំនាន់​ក្រោយ​បង្អស់​ជា​ការ​ស្រេច។
+វិធី​បើក​ដំណើរការ​មុខងារ Dark Mode:
  • ចូល​ទៅ​កាន់​កម្មវិធី Messenger
  • ចុច​លើ​ទីតាំង Profile ​ត្រង់​ផ្នែក​ខាង​ឆ្វេង​ចំហៀង​ខាង​លើ​បង្អស់
  • ក្នុង​ទីតាំង​នេះ អ្នក​នឹង​បាន​ឃើញ​មុខងារ Dark Mode ហើយ​អាច​ធ្វើ​ការ Turn On/Off បាន​ជា​ធម្មតា។

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ