ឆាប់ៗនេះ! កម្ពុជា នឹងសាក​ល្បង​ចេញ​ផ្សាយ​សេវា​​ 5G



ប្រធាន​ក្រុ​មហ៊ុន ហួ​វ៉ៃ​ ​ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេយ៏​ បាន​មានប្រសាសន៍ថា ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទីមួយ​ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​ថ្មី​គឺ 5G​ ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​សម្តេចនាយករដ្ឋមន្រ្ដី​ ហ៊ុន សែននា​ថ្ងៃ​ទី ២៦ ខែ​ឧសភា​នេះ។
​លោក​ វ៉ុ វ៉ៃតាវ ប្រធាន​ក្រុមហ៊ុន​ក៏បាន​បន្ថែមទៀតថា​ ​វិស័យ​ឌីជីថល​នេះ ​គឺ​ពិតជា​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។​
ជាងនេះទៀត​ ​ក្រុមហ៊ុន​នឹង​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បន្ត​ពង្រឹង​បន្ថែម​ជាមួយនឹង​ស្ថាប័ន​នានា​ទៅលើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ឲ្យកាន់តែទូលំទលាយ។​
សូមបញ្ជាក់​ផង​ដែរ​ថា បណ្ដា​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​ មាន ចិន កូរ៉េ រុស្ស៊ី សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ដទៃ​ទៀត កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G)។
ខណៈដែលក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើ​ការ​សាក​ល្បង​បាន​សម្រេច​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ​បាន​សម្រេច​ ក្នុង​តំបន់​ ​Hoàn Kiếm នៃ​ទីក្រុង​ហាណូយ កាលពីពេលថ្មីនេះ រីឯប្រទេសថៃ ក៏បានសាកល្បងបានសម្រេចដូចគ្នាផងដែរ៕
ដូចនេះ នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ប្រទេស​កម្ពុជា ក៏នឹង​ធ្វើ​ការ​សាក​ល្បង​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ផង​ដែរ៕

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ