រាល់លើកនៅពេលអ្នកចង់បម្លែងឯកសារការិយាល័យពីកម្មវិធី Microsoft Office ដូចជា Word, Excel, Power Point អ្នកតែងតែត្រូវការដំឡើងកម្មវិធីណាមួយមកជំនួយ។ យ៉ាងណាមិញ បើប្រិយមិត្តចង់ចំណេញពេលមិនបាច់តម្លើងកម្មវិធីវែងឆ្ងាយ អាចធ្វើដោយខ្លួនឯងបានអនុវត្តតាមវិធីខាងក្រោម៖
១) ចូលទៅកាន់វិបសាយ Zamzar
ការបម្លែងឯកសារតាមអនឡាញ មានវិបសាយជាច្រើនដែលអ្នកអាចជ្រើសរើសបាន តែវិបសាយ Zamzar ដែលលើកយកបង្ហាញនេះ ពិសេសប្លែកគេបន្តិច ដោយសារវាមានសមត្ថភាពអាចបម្លែងបានពេញ មិនដាច់ដៃដាច់ជើងឯកសារនោះទេ។
២) អនុវត្តតាមការណែនាំ
ដំបូងអ្នកគ្រាន់តែចូលទៅកាន់វិបសាយខាងលើ
- Choose Files: ចូលទៅរើសយកឯកសារដែលអ្នកចង់បម្លែង
- Convert Files to.. ចូលទៅរើសប្រភេទឯកសារ(ក្រៅពី PDF ក៏អាចបម្លែងបាន)
- Enter email: វាយបញ្ចូល Email របស់អ្នកដើម្បីបញ្ជាក់
- Convert.. គ្រាន់តែចុចលើពាក្យនេះ អ្នកនឹងឃើញឯកសារកំពុងតែធ្វើការបម្លែង។
ចំណាំ៖ Enter email អ្នកត្រូវតែបញ្ចូលដាច់ខាត។
៣) របៀបដោនឡូត
បន្ទាប់ពីរង់ចាំបន្តិចមក អ្នកត្រូវចូលទៅ Email រួចស្វែងរក link ដើម្បីធ្វើការទាញយកមកទុក រួចចុចបើកមើលនៅ Browser ឬអាចព្រីនចេញបានដែរ តាមចិត្តចង់ ហើយក៏អាចប្រើបានជាមួយឯកសារពីកុំព្យូទ័រ Mac និង Windows បានផងដែរ។
បើមានចម្ងល់ អាចសាកសួរខាងក្រោមបាន៕



0 Comments