តាមរយៈគេហទំព័រ GMSmarena គេឃើញបែកធ្លាយរូប posters ផ្ដោតសំខាន់លើកាមេរ៉ាមុខ 32 MP ខណៈកាមេរ៉ាក្រោយមានបីគ្រាប់ទំហំ 48MP, 8MP និង5MP។
បន្ថែមលើនេះ vivo V15 Pro ជាស្មាតហ្វូនដំបូងរបស់ Vivo ដែលបានប្រើបន្ទះ Chip Snapdragon 675 ហើយវាត្រូវគេរំពឹងថា ជាគូប្រជែង Redmi Note 7 Pro និង Motorola P40 ដែលមានកាមេរ៉ាក្រោយទំហំ 48MP ផងដែរ។
Flagship របស់ Vivo មួយនេះនឹងមានអេក្រង់ Super AMOLED បង្កប់បច្ចេកវិទ្យាស្កេនក្រយៅដៃ និងមិនមានកាមេរ៉ាតំណក់ទឹក ឬឆកទេ។
បើតាម GMSmarena ទូរសព្ទ V15 Pro នឹងបង្ហាញនៅថ្ងៃទី ២០ ខែកុម្ភៈ ហើយមានតម្លៃប្រហាក់ប្រហែល ៣៥០ ដុល្លារមួយគ្រឿង សម្រាប់ RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB៕


0 Comments