ក្រុមហ៊ុន Razer បានចេញកុំព្យូទ័រយួរដៃ Balde Stealth Quartz ជំនាន់ថ្មីពណ៌ផ្កាឈូក អបអរទិវាបុណ្យនៃក្តីស្រលាញ់ដែលនឹងកៀកចូលមកដល់នាពាក់កណ្តាលខែកុម្ភៈនេះ។ មួយឃ្លាយ៉ាងខ្លីចេញពីនាយកប្រតិបត្តិលោក Min-Liang Tan បានបញ្ជាក់ថាវានឹងអាចឆក់យកបេះដូងអ្នកប្រើប្រាស់គ្រប់ទីកន្លែង។
ដាក់លក់ក្នុងទីផ្សារសហរដ្ឋអាមេរិក ចិន និងកាណាដាក្នុងតម្លៃប្រហែល ១ ៥៩៩ ដុល្លារ Razer ម៉ូឌែលក្រោយនេះបំពាក់នូវ CPU ប្រភេទ Inter Core i7-8565U ជំនាន់ទី ៨ ដែលមាន RAM 16GB អមអង្គផ្ទុក SSD 256GB Pcle លាយឡំ GPU ធុនខ្ពស់ Nvidia MX150។ ប្រើប្រាស់អេក្រង់ទំហំ ១៣,៣ អ៊ីញ មានកម្រិតបង្ហាញ ១ ៩២០ x ១ ០៨០ ភីកសែល ប្រភេទ Full HD។
+ក្នុងនោះ Razer ក៏មានលក់គ្រឿងបរិក្ខារមួយចំនួនផ្សេងទៀតដូចខាងក្រោម៖
- Razer Basilisk mouse—៦៩,៩៩ ដុល្លារ
- Razer Goliathus Extended Chroma mouse mat (ទ្រនាប់ Mouse)—៥៩,៩៩ ដុល្លារ
- Razer Huntsman keyboard (ក្តារចុច)—១៤៩,៩៩ ដុល្លារ
- Razer Kraken headset (កាសក្តោបត្រចៀក)—៧៩,៩៩ ដុល្លារ
- ដៃហ្គេម Razer Raiju Tournament Edition PS4—១៤៩,៩៩ ដុល្លារ
- Razer Seiren X microphone (មីក្រូហ្វូន)—៩៩,៩៩ ដុល្លារ
- Razer Base Station Chroma headset stand (ជើងទម្រកាស)—៥៩,៩៩ ដុល្លារ
- ស្រោមទូរសព្ទ Razer Phone Case-២៤,៩៩ ដុល្លារ


0 Comments