ទូរសព្ទ​ក្បាល​ឆក​ Samsung ដំបូង​គេ ​លក់​តម្លៃ​ចាប់​ពី ១០០ ដុល្លារឡើង



ស្មាតហ្វូន​ត្រកូល​ Galaxy M របស់​ Samsung ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​របស់​ក្រុមហ៊ុន​ មាន​ប្រើ​ប្រាស់​រចនាបថ​ក្បាល​ឆក​ (Infinity-V) បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា។ លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន Galaxy M10 និង M20 មាន​ដូច​ជា ៖
ទូរសព្ទ​ក្បាល​ឆក​ Samsung ដំបូង​គេ ​លក់​តម្លៃ​ចាប់​ពី ១០០ ដុល្លារឡើង

  • Galaxy M10

ទូរសព្ទ​ក្បាល​ឆក​ Samsung ដំបូង​គេ ​លក់​តម្លៃ​ចាប់​ពី ១០០ ដុល្លារឡើង
មាន​ប្រើ​ប្រាស់​អេក្រង់ LCD ទំហំ ៦,២ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៥២០ x ៧២០ ភីកសែល។ ក្បាល​ឆក​របស់​វា​​មាន​ផ្ទុក​នូវ​កាមេរ៉ា​ Selfie កម្រិត ៥ MP ជា​មួយ​ Aperture f/2.0 ដោយ​ស្មាតហ្វូន​នេះ​គ្មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ឡើយ។
ទូរសព្ទ​ក្បាល​ឆក​ Samsung ដំបូង​គេ ​លក់​តម្លៃ​ចាប់​ពី ១០០ ដុល្លារឡើង
កាមេរ៉ា​ក្រោយ​គួប​ផ្សំ​ដោយ​កាមេរ៉ា​​មេ​កម្រិត ១៣ MP និង​កាមេរ៉ា​ទី​ពីរ​ប្រភេទ Ulra-Wide-Angle កម្រិត ៥ MP។ M10 បំពាក់​ដោយ​បន្ទះ​ឈីប​ Exynos 7870 អម​ដោយ​ RAM ទំហំ ២ GB ឬ ៣ GB។
ថ្ម​របស់​ M10 មាន​ទំហំ ៣៤៣០ mAh ដោយ​មាន​អង្គ​ផ្ទុក​ទំហំ ៣២ GB និង​មាន​តម្លៃ​លក់​​ចាប់​ពី​ប្រមាណ ១១៤ ដុល្លារ ដល់ ១២៥ ដុល្លារ ចេញ​លក់​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ​ លើ​ទីផ្សារ​ឥណ្ឌា។
  • Galaxy M20

ទូរសព្ទ​ក្បាល​ឆក​ Samsung ដំបូង​គេ ​លក់​តម្លៃ​ចាប់​ពី ១០០ ដុល្លារឡើង
ស្មាតហ្វូន​នេះ​មាន​ប្រើ​ប្រាស់​អេក្រង់​ LCD ទំហំ ៦,៣ អ៊ីញ ដែល​មាន​កម្រិត​ ២៣៤០ x ១០៨០ ភីកសែល អម​នឹង​​កាមេរ៉ា​ Selfie កម្រិត ៨ MP អាច​ដំណើរ​ការ​មុខងារ​ស្កេន​មុខ​ដើម្បី​ដោះ​សោ។ ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ រួម​ជា​មួយ​កាមេរ៉ា​ ១៣ MP + ៥ MP ដូច​នឹង M10 ដែរ។ 
ទូរសព្ទ​ក្បាល​ឆក​ Samsung ដំបូង​គេ ​លក់​តម្លៃ​ចាប់​ពី ១០០ ដុល្លារឡើង
M20 ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Exynos 7904 ដែល​មាន​ជម្រើស​ RAM ទំហំ ៣ GB ឬ ៤ GB រួម​នឹង​អង្គ​ផ្ទុក​ទំហំ ៦៤ GB។ ថាមពល​ថ្ម​មាន​កម្រិត​ដល់ ៥០០០ mAh ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo។ តម្លៃ​លក់​មាន​ចាប់​ផ្ដើម​ពី ១៥៤ ដុល្លារ ដល់ ១៨២ ដុល្លារ៕

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ