ក្រុមហ៊ុន Xiaomi បានប្រកាសចេញស្មាតហ្វូនម៉ូឌែលថ្មី Redmi Go ប្រើប្រាស់ប្រព័ន្ធ Android Go ស្ថិតក្នុងតម្លៃទាបក្រោម ១០០ ដុល្លារ។ ប្រភេទស្មាតហ្វូនសន្សំថវិកាម៉ូឌែលនេះ ក៏នឹងដំឡើងជាស្រេចនូវកម្មវិធីមួយចំនួនរបស់ Google ដូចជា Gmail Go និង YouTube ពីក្នុងម៉ាស៊ីនស្រាប់ ដើម្បីជួយសម្រួលអង្គផ្ទុកម៉ាស៊ីនឲ្យសល់ធំជាងធម្មតា។
បំពាក់អេក្រង់ទំហំ ៥ អ៊ីញកម្រិត 720p មានកាមេរ៉ាក្រោយទោលទំហំ 8MP និងខាងមុខទំហំ 5MP ជាមួយថាមពលថ្ម ៣ ០០០mAh។ របាយការណ៍ពី WinFuture បានឲ្យដឹងថា Redmi Go បំពាក់ឈីប Snapdragon 425 អម CPU Quad-core ល្បឿនដល់ ១,៤GHz ដោយមាន RAM 1GB និងអង្គផ្ទុក 8GB អាចបន្ថែម microSD ពីខាងក្រៅ។
មិនមានគម្រោងច្បាស់លាស់ក្នុងការចេញលក់នៅទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែទីផ្សារអឺរ៉ុបត្រូវបានគេដឹងថាក្រុមហ៊ុន Xiaomi អាចនឹងប្រកាសក្នុងពេលឆាប់ៗនេះជាមួយតម្លៃប្រមាណ ៨០ អឺរ៉ូឬក្បែរ ៩១,៥ ដុល្លារ។


0 Comments