វក់​ហ្គេម PUBG ខ្លាំង​ពេក ដល់​ថ្នាក់​បុរស​ម្នាក់​ចាកចោល​ប្រពន្ធ​កំពុង​ពពោះ



PUBG ឬ Playerunknown's Battlegrounds ជា​ហ្គេម​បាញ់​ប្រហារ​លើ Online ដ៏​ល្បី​ឈ្មោះ ទាក់ទាញ​អ្នក​លេង​រាប់​រយ​លាន​នាក់​ទូទាំង​សកលលោក។ ទន្ទឹម​នឹង​ការ​ពេញ​និយម​នេះ​ដែរ របាយការណ៍​ក្រៅ​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​បុរស​ម្នាក់​បាន​សម្រេច​ចាកចោល​ភរិយា​ដែល​កំពុង​ពពោះ ​ដើម្បី​ទៅ​កម្សាន្ត​ការ​លេង​ហ្គេម PUBG។
វក់​ហ្គេម PUBG ខ្លាំង​ពេក ដល់​ថ្នាក់​បុរស​ម្នាក់​ចាកចោល​ប្រពន្ធ​កំពុង​ពពោះ

របាយការណ៍​ចេញ​ពី Gamerant ​បាន​ឲ្យ​ដឹង ពី​ដំបូង​ឡើយ​រូប​គេ​ចេះ​លេង​ហ្គេម​ Online មួយ​នេះ​តាម​បងប្អូន លុះ​ក្រោយ​មក​ក៏​វក់​ខ្លាំង រហូត​ដល់​ថ្នាក់​បង្ក​ជម្លោះ​ការ​ប៉ះ​ទង្គិច​ជាមួយ​គូស្នេហ៍ ព្រោះ​ជាប់​ដាច់​យប់​រាល់​ថ្ងៃ​ក្នុង​ការ​លេង​ PUBG ​ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​និងបាត់បង់​ទំនួល​ខុស​ត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ទាំង​មូល។
វក់​ហ្គេម PUBG ខ្លាំង​ពេក ដល់​ថ្នាក់​បុរស​ម្នាក់​ចាកចោល​ប្រពន្ធ​កំពុង​ពពោះ
ដោយ​មិន​បង្ហើប​អត្តសញ្ញាណ​ច្បាស់លាស់ ប្រភព​សង្កត់​ធ្ងន់​បុរស​រូប​នោះ​ក៏​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​គ្រួសារ​របស់​ខ្លួន ព្រោះ​មិន​អាច​បញ្ឈប់​ភាព​ញៀន​ជាមួយ​នឹង PUBG បាន។
ឆ្លើយ​តប​នឹង​ចំណុច​អវិជ្ជមាន​នេះ​ដែរ ​កាល​ពី​ពេល​កន្លង​ទៅ​ក្មេង​ប្រុស​វ័យ ១១ ឆ្នាំ​នៅ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នៅ​ទីក្រុង Boombay ​ប្រញាប់​ចាត់វិធានការ​ធ្វើ​ការ​ហាមឃាត់​ការ​លេង​ហ្គេម PUBG ​ដោយ​ផ្អែក​លើ​ហេតុផល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​និង​វក់​ញៀន។
វក់​ហ្គេម PUBG ខ្លាំង​ពេក ដល់​ថ្នាក់​បុរស​ម្នាក់​ចាកចោល​ប្រពន្ធ​កំពុង​ពពោះ
ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី GOA IT លោក​ Rohan Khaunte ​ក៏​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​នឹង​ចាត់វិធានការ​បង្កើត​ច្បាប់​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ព្រោះ PUBG បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ជា​ច្រើន​លែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា ហើយ​ងាក​មក​ចំណាយ​ពេល​លើ​ហ្គេម​មួយ​នេះ​ហួស​ប្រមាណ។

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ