ដោយអតិថិជនហាក់ថមថយការប្តូរសេរ៊ី ក៏ជំរុញឲ្យតួលេខកើនឡើងនៃទីផ្សារស្មាតហ្វូនសរុបធ្លាក់ចុះប្រមាណ ១៣,៦ ភាគរយ មានត្រឹម ៤,៩ លានគ្រឿង។ ក្នុងនោះ Oppo ឈរចំណាត់ថ្នាក់កំពូលក្តោបក្តាប់បាន ២២,២ ភាគរយ កើនឡើង ៦៩,៨ ភាគរយធៀបនឹងឆ្នាំចាស់ ខណៈ Samsung ឈរលេខ ២ មាន ២១,១ ភាគរយ ធ្លាក់ចុះ ៣៦,១ ភាគរយ ធៀបនឹងក្រុមហ៊ុនលេខ ៣/៤ បានទៅលើ Huawei និង Vivo ខណៈ Apple ដុនដាបខ្លាំងបានត្រឹម ៨,៦ ភាគរយ ធ្លាក់ចុះ ៥២,២ ភាគរយធៀបនឹងថេរវេលាដដែលនាឆ្នាំ ២០១៧។
សម្រាប់តួលេខនេះ Oppo ពុំបានរាប់បញ្ចូលស្លាកយីហោស្ថិតក្រោមទ្រនំខ្លួន Realme នោះទេ ក៏មិនខុសពី Huawei ដកចោលត្រកូល Honor ទុកដោយឡែក។ ពីរភាគបីនៃការនាំចេញសរុបរបស់ក្រុមហ៊ុនយក្ស Oppo គឺត្រូវប៉ាន់ខ្លាំងជាមួយម៉ូឌែល A3, F7 និង F9។


0 Comments