មិន​ចេះ​តែ​ធ្វើ​ស៊ី​បាន​ទេ ហ៊ាន​តែ Login ខុស​ទីតាំង Facebook ​ផ្ញើ​សារ​ជូន​ដំណឹង​ភ្លាម

Facebook ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ ​មិន​ថា​ចាស់​ក្មេង​រមែង​ប្រើប្រាស់​ដោយ​មាន​គោលដៅ​ខុស​ប្លែក​ពី​គ្នា។ ប៉ុន្តែ​វា​ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ប្រសិន​ណា​គណនី​របស់​យើង​ត្រូវ​បាន​គេ​លួច​ប្រើប្រាស់​ឬ​យក​ទៅ​ប្រព្រឹត្តិ​បទល្មើស​ដែល​ពុំ​បាន​គិត​ទុក​ជា​មុន។
ជៀសវាង​ជួប​បញ្ហា​ទាំង​នេះ មុខងារ​ការពារ​មួយ​ស្រទាប់​ផ្សេង​ទៀត​អាច​ជូន​ដំណឹង​ដល់​អ្នក​ផ្ទាល់​បាន ប្រសិន​រក​ឃើញ​ថា​គណនី​នោះ​ត្រូវ​បាន​ឧបករណ៍​ដទៃ​ឬ​បុគ្គល​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទីតាំង​ផ្សេង​លួច​ Login ចូល​ប្រើប្រាស់​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។
វិធី​កំណត់​សារ​ជូន​ដំណឹង (Notification) ​នៅ​ពេល​ឧបករណ៍​មិន​ស្គាល់​ប្រភព​ Login ចូល Facebook អ្នក៖
ក្នុង​កម្មវិធី Facebook សូម​ចុច​ទីតាំង​ត្រេ ៣ > ចុច​ត្រង់​ផ្នែកSettings & Privacy > រើស​យក Privacy Shortcuts > ត្រង់​ទីតាំង Account Security សូម​ចុច​លើ​ពាក្យ Get alerts about unrecognized logins
មិន​ចេះ​តែ​ធ្វើ​ស៊ី​បាន​ទេ ហ៊ាន​តែ Login ខុស​ទីតាំង Facebook ​ផ្ញើ​សារ​ជូន​ដំណឹង​ភ្លាម

មិន​ចេះ​តែ​ធ្វើ​ស៊ី​បាន​ទេ ហ៊ាន​តែ Login ខុស​ទីតាំង Facebook ​ផ្ញើ​សារ​ជូន​ដំណឹង​ភ្លាម

ចុច​ត្រង់​ទីតាំង Notifications > ចុច​បើក​ត្រង់ Get notifications
មិន​ចេះ​តែ​ធ្វើ​ស៊ី​បាន​ទេ ហ៊ាន​តែ Login ខុស​ទីតាំង Facebook ​ផ្ញើ​សារ​ជូន​ដំណឹង​ភ្លាម
ក្រោយ​បើក​មុខងារ​នេះ​ហើយ ​រាល់​ការ Login ដែល​មាន​ប្រភព​មិន​ជាក់លាក់​ឬ​ខុស​ពី​ឧបករណ៍​អ្នក​ធ្លាប់​ប្រើប្រាស់​កន្លង​មក នោះ​វា​នឹង​លោត​សារ Notification មួយ​ផ្ញើ​ចូល​ទៅ​កាន់​គណនី​ក្នុង​ឧបករណ៍​មេ​ដែល​អ្នក​កំពុង​កាន់ ​ហើយ​ប្រសិន​មើល​ឃើញ​ថា​ឧបករណ៍​ដែល​បាន Login ពុំ​មែន​ជា​របស់​អ្នក​ទេ សូម​ចុច​ពាក្យ This Wasn't me និង​ប្រញាប់​ប្តូរ Password ​ជា​បន្ទាន់។

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ