ឡើង​កូដ​គ្រប់​ផ្នែក ​ខុស​អ្វី​តែ​ទីផ្សារទូរសព្ទ​ចល័ត LG បាត់ចំណូលរាប់រយលាន​ឆ្នាំ ២០១៨



LG នៅ​តែ​បន្ត​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដោយ​របាយការណ៍​ចំណូល​ឆ្នាំ​ចាស់​ ​ទទួល​បាន ៥៤,៤ ពាន់​លាន​ដុល្លារ ​ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​មាន ២,៤ ពាន់​លាន​ដុល្លារ​ កើន​ឡើង ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ គឺ​វិស័យ​ឧស្សាហកម្ម​ទូរសព្ទ​ចល័ត​ ហាក់​មាន​ការ​ធ្លាក់​ចុះ ​គួរ​ឲ្យ​កត់​សម្គាល់​។

ផ្នែក​ទូរសព្ទ​ចល័ត​របស់ LG ​ទទួល​បាន​ចំណូល​ប្រមាណ ៧,០៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ប្រតិបត្តិការ​ចំណូល​ មាន​ការ​ខាតបង់​ប្រមាណ ៧០០ លាន​ដុល្លារ។ ក្នុង​ឆ្នាំ​ ២០១៩នេះ​ ទំនង​ជា​មាន​ការ​ផ្លាស់ប្តូរ ដោយ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ នឹង​ពង្រឹង​លើ​ទីផ្សារ​ស្មាតហ្វូន​អាមេរិក​ខាង​ជើង​ និង​កូរ៉េ​ ដើម្បី​រក្សា​លំនឹង​ការ​លក់ ជាមួយ​ការ​ជំរុញ​ពី​ប្រព័ន្ធ 5G នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

សម្រាប់​ឧស្សាហកម្ម​របស់ LG Home Entertainment ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ ជាមួយ​ទូរទស្សន៍ OLED TV និង​ប្រភេទ​អេក្រង់​កម្រិត 4K ជួយ​ឲ្យ​ប្រាក់​ចំណេញ​កើន​ដល់ ១,៣៥ ពាន់​លាន​ដុល្លារ ដូច​ទៅ​នឹង​ LG Home Appliance មាន​ដូច​ជា​ទូ​ទឹកកក និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ជា​ដើម​ ក៏​កើន​ប្រាក់​ចំណេញ​ ក្នុង​តួ​លេខ​ដូច​គ្នា។
ជាមួយ​គ្នា​នេះ​សម្រាប់​ឧស្សាហកម្ម​ផ្នែក​គ្រឿង​ម៉ាស៊ីន​រថយន្ត LG Vehicle Components ក៏​ជួយ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ ១,២៤ ពាន់​លាន​ដុល្លារ ​ក្រោយ​ចំណាយ ១,១ ពាន់​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​ការ​ទិញ​ភាគហ៊ុន ៧០ ភាគរយ​ពី​ក្រុមហ៊ុន ZKW ដែល​ជា​ចំណាយ​ធំ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ