វីដេអូ Concept ថ្មីមួយនៃ iPod Touch ជំនាន់ទី ៧ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នករចនា Hasan Kaymak ច្នៃប្រឌិតបង្ហាញនូវការយល់ឃើញតាមរយៈការស្រមើស្រមៃមុនដល់ថ្ងៃដាក់បង្ហាញផ្លូវការនៃសំណាក់ក្រុមហ៊ុន Apple។
ប្រភពបានជឿជាក់ថា iPod Touch សេរ៊ីឆ្នាំ ២០១៩ នេះនឹងវិវត្តអេក្រង់ធំជាងមុនឡើងដល់ ៧ អ៊ីញមានប្រើប្រាស់បន្ទះឈីបធុនខ្ពស់ A12 Bionic ត្រូវប៉ាន់សម្រាប់អ្នកចូលចិត្តលេងហ្គេមក្រាហ្វិកធំដូចជា PUBG និង Fortnite។ លើសពីនេះមានរន្ធបញ្ចេញសំឡេងប្រភេទ Dual Speaker គាំទ្រការសាកថ្មដោយប្រើរន្ធ USB Type C ជាមួយមុខងារ Face ID បន្សំកាមេរ៉ាមុខដល់ទៅពីរគ្រាប់។ រចនាតួខ្លួនទម្រង់ដូចជា iPhone XR មានពណ៌លាយឡំច្រើនជម្រើសសម្រាប់អតិថិជន។
ចចាមអារ៉ាមកន្លងទៅសន្មតយ៉ាងច្បាស់ថាឆ្នាំនេះពិតជានឹងមាន iPod Touch សេរ៊ីថ្មីយ៉ាងពិតប្រាកដមែន ព្រោះលេចតម្រុយតាមរយៈកូដក្នុងប្រព័ន្ធ iOS 12.2 ប៉ុន្តែកាលបរិច្ឆេទបង្ហាញខ្លួនជាក់លាក់បែបណានោះ យើងនឹងរង់ចាំអុតមើលទាំងអស់គ្នា។
ទស្សនាវីដេអូខាងក្រោម៖


0 Comments