អ្នកប្រើទូរសព្ទ iPhone ភាគច្រើនមិនខ្វល់ពីកន្លែងដាក់រូបថតនោះទេ អាងតែថតហើយៗ លោតចូល Photos រួចបើកអនឡាញចោលរហូត ជាពិសេសភ្ជាប់ជាមួយ iCloud Photo library ទៀត។ ទង្វើនេះត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពបានឲ្យដឹងថា ជាទង្វើខុសឆ្គងមួយ បើជាអ្នកជាបុគ្គលល្បី អ្នករកស៊ីជំនួញធំ ពេលបែកធ្លាយរូបថត នោះអ្នកនឹងខាតបង់ធំ។
មានវិធីច្រើនដើម្បីការពារសុវត្ថិភាពរូបថតអ្នក តែចំណុចខាងក្រោមនេះចង់សង្កត់ធ្ងន់ឲ្យអ្នកចេះប្រុងប្រយ័ត្នទុកមុន។
១) ចូលទៅបិទ iCloud Photo library
iCloud Photo library មានតួនាទី Syncs(ចំលង) រាល់រូបថតរបស់អ្នកពេលថតហើយទៅទុកលើ Apple Server បន្ទាប់មកវាចំលងបន្តទៅគ្រប់ឧបករណ៍ដែលបាន log-in ក្នុងគណនី AppleID ដែលដូចគ្នា។ ដូចនេះ បើអ្នកមិនចង់ឲ្យរូបអ្នកនៅលើពពកដែលគេអ្នកគ្រប់គ្រង អ្នកគួរតែបិទចោលទៅ ឬការពារករណីគេ hack គណនីបាន។
- ចូល Setting
- ចុចលើ iCloud
- ចុចលើ Photos
- ចុចលើ iCloud Photo library រួចបិទ។(ដូចរូប)
២) ចុចបិទ My Photo Stream
My Photo Stream ក៏មានតួនាទីរក្សាទុករូបលើអនឡាញដែរ ដូចនេះ បើអ្នកមិនស្ងប់ចិត្ត សូមបិទវាចោលចុះ។
- ចូល Setting
- ចុចលើ iCloud
- ចុចលើ Photos
- ចុចលើ My Photo Stream រួចបិទ(ដូចរូប)។
៣) លុបរូបភាពក្នុង Chat ឬ iMessege
Chat មានច្រើនដូចជា Apple iMessege, WeChat, Viber, Snapchat, WhatApp, Line និងMessenger ជាដើម។ សូមកុំមានទម្លាប់ទុករូបចោល ឬចែករំលែករូបថតនៅទីនោះច្រើនពេក បើអ្នកបានឆាតជាមួយអ្នកមិនស្គាល់ហើយគេយករូបថតទៅធ្វើអ្វីផ្តេសផ្តាស នោះអ្នកនឹងមានបញ្ហាធំហើយ។
៤) លុប Local Back-up
មុខងារនេះមានប្រយោជន៍ ជួយរក្សាទុករូបថតអ្នកឲ្យនៅលើអនឡាញ ក៏ប៉ុន្តែអ្នកក៏មិនគួរ Back-up រូប screenshot ការងារ ឬរបាយការណ៍ផ្សេងៗដាក់លើនោះច្រើនពេកដែរ។ ករណីអ្នកបាត់ iPhone គេអាចទាញរូបអ្នកចេញពីកន្លែងនោះមកបានដោយងាយ ដូចនេះសូមលុបវាចោល បើមិនសូវប្រើ(មើលរូប)៕





0 Comments