ក្រុមហ៊ុន Apple តែងតែបញ្ចេញប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន អំឡុងថ្ងៃប្រកាសផលិតផលតួឯកប្រចាំឆ្នាំក្នុងខែកញ្ញា។ ដោយឆ្នាំ ២០១៩ នេះក៏ដូចគ្នា ក្រុមហ៊ុនរបស់លោក Tim Cook រំពឹងនឹងចេញផ្សាយ iOS 13 ជាមួយ iPhone ឬ iPad ស៊េរីថ្មីណាមួយ។
យ៉ាងណាមិញយោងតាមរបាយការណ៍ពី The Verifier របស់ប្រទេសអ៊ីស្រាអែលបានឲ្យដឹងថាជំនាន់ថ្មីនៃ iOS 13 នឹងមិនគាំទ្រឧបករណ៍ដែលចេញផ្សាយមុនឆ្នាំ ២០១៦ ឡើយពោលគឺ iPhone 5s, iPhone 6 ដល់ត្រកូល iPhone 6s Plus ទំនងជាមិនអនុញ្ញាតឲ្យដំឡើងប្រព័ន្ធប្រតិបត្តិថ្មីនោះទេ។
ទៅមើលត្រកូល iPad ដោយចាប់ពី iPad Mini 2/3/4 និង iPad Air/Air 2 ក៏មិនគាំទ្រ iOS 13 ដូចគ្នា។ ប្រសិនណារបាយការណ៍នេះពិតប្រាកដ នោះម្ចាស់ឧបករណ៍ដូចបានបញ្ជាក់ខាងលើនឹងត្រូវទើរជាប់ត្រឹម iOS 12 រាប់ជាជំនាន់ចុងក្រោយបង្អស់។ លទ្ធផលច្បាស់ការនឹងបង្ហាញក្នុងព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំ ២០១៩ ដែលរំពឹងប្រព្រឹត្តិទៅនាខែមិថុនា។


0 Comments