Huawei ប្រកាស​ថ្ងៃ​បញ្ចេញ P30 និង P30 Pro ជា​ផ្លូវ​ការ​​ហើយ

រហូតមកដល់ឥលូវ យើងទទួលបានព័ត៌មានលេចធ្លាយ ច្រើនគួរសមដែរហើយ ពាក់ព័ន្ធនឹងស្មាតហ្វូន ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ដែលត្រៀមធ្វើការ ដាក់បង្ហាញអោយ ពិភពលោកបានឃើញ នាពេលឆាប់ៗខាងមុខ នោះគឹ P30 Series។ ទោះយ៉ាងណា ទម្រាំថ្ងៃដាក់បង្ហាញមកដល់ យើងក៏បានដឹងពីលក្ខណៈសម្បត្តិ មួយចំនួន រួមជាមួយរចនាបថរូបរាង នៃស្មាតហ្វូនម៉ូឌែលថ្មីនេះ តាមរយៈការលេចធ្លាយ កន្លងមកផងដែរ។
Huawei ប្រកាស​ថ្ងៃ​បញ្ចេញ P30 និង P30 Pro ជា​ផ្លូវ​ការ​​ហើយ
យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយទៀត នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញស្មាតហ្វូន P30 Series របស់ក្រុមហ៊ុន Huawei ជាផ្លូវការ ដើម្បីបញ្ចប់ចម្ងល់ចង់ដឹង របស់អ្នកគាំទ្រ។ ពិតមែនហើយ បើយោងទៅតាមផ្ទាំង ផូរស្ទ័រមួយ ដែលបង្ហោះដោយក្រុមហ៊ុន Huawei នឹងធ្វើការដាក់បង្ហាញ ស្មាតហ្វូនម៉ូឌែល P30 និង P30 Pro នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដូចឆ្នាំ ទៅមិញដែរ។ ចំនុចដែលយើងចាប់អារម្មណ៍ នៅលើរូបភាពផូរស្ទ័រ គឺមានរូប Eiffel Tower ថតពីចម្ងាយជារូបបែបព្រាល ប៉ុន្តែនៅក្នុងរង្វង់មួយ គឺជារូបភាពច្បាស់ ដោយយើងអាចសន្មត់បានថា កាមេរ៉ាខាងក្រោយ របស់ស្មាតហ្វូន P30 Series ជំនាន់ថ្មី អាចនឹងមាន hybrid zoom ដល់ទៅ 10x ឯណោះ (អាចនឹងដូចទៅនឹង ព័ត៌មានលេចធ្លាយ កន្លងមកអញ្ចឹង)។ សម្រាប់រូបរាង និងរចនាបថ គឺនៅមិនទាន់មានបង្ហាញ អោយដឹងច្បាស់នៅឡើយទេ តាមរយៈរូបផូស្ទ័រនេះ ប៉ុន្តែអ្វីដែលយើង រំពឹងទុកនោះគឺថា P30 អាចឡើងកាមេរ៉ាក្រោយដល់ 3 គ្រាប់ ហើយម៉ូឌែល Pro អាចនឹងមានកាមេរ៉ា ដល់ទៅ 4 គ្រាប់ឯណោះ ហើយលេងស្ទីលបញ្ឈរដដែល។ 
Huawei ប្រកាស​ថ្ងៃ​បញ្ចេញ P30 និង P30 Pro ជា​ផ្លូវ​ការ​​ហើយ
អញ្ចឹងសរុបមកវិញ សម្រាប់ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមហ៊ុន Huawei ដែលកំពុងតែរង់ចាំ និងចង់ឃើញវត្តមាន ស្មាតហ្វូនស៊េរីថ្មី P30 និង P30 Pro នេះ អាចធ្វើការចំណាំទុក ថ្ងៃដែលគេបានបង្ហាញ ដូចនៅខាងលើបាន។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងទាំងអស់គ្នា នឹងដឹងកាន់តែច្បាស់ នៅពេលដែលស្មាតហ្វូននេះ ចេញប្រកាសជាផ្លូវការ។
Huawei ប្រកាស​ថ្ងៃ​បញ្ចេញ P30 និង P30 Pro ជា​ផ្លូវ​ការ​​ហើយ

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ