កម្មវិធី​ថ្មី​អាច​ឲ្យ​វីដេអូ​ពី GoPro Fusion បង្ហាញ​​ទិដ្ឋភាព Google Street View បាន




កាមេរ៉ា ៣៦០​ របស់ GoPro អាច​ចាប់​ទិដ្ឋភាព​សម្រាប់ Google Street View បាន​ ដោយ​មាន​កម្មវិធី​របស់​ក្រុមហ៊ុន Panoskin ហៅថា Trailblazer ដែល​អាច​បម្លែង​វីដេអូ​ពី GoPro Fusion ទៅ​ជា​ទម្រង់ Google Street View។ 
កម្មវិធី​ថ្មី​អាច​ឲ្យ​វីដេអូ​ពី GoPro Fusion បង្ហាញ​​ទិដ្ឋភាព Google Street View បាន
កម្មវិធី​ប្រើ​ទិន្នន័យ​ពី GPS មាន​លើ Fusion ផ្គូផ្គង​គ្នា​ជាមួយ​វីដេអូ ដើម្បី​កំណត់​ទីតាំង​លើ Google Street View។ ក្រុមហ៊ុន Panoskin មាន​មូលដ្ឋាន​នៅ Chicago បាន​លើកឡើង​ថា​កម្មវិធី បូក​ផ្សំ​នឹង​ទិដ្ឋភាព​ពី GoPro Fusion អាច​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​ជា​ផែនទី​លើ​ទីតាំង​តូច​ចង្អៀត ឬ​មិន​មាន Street View ឬ​សម្រាប់​អាប់ដេត​រូបភាព​ចាស់​។ ចំពោះ​ម្ចាស់​ជំនួញ អាច​ប្រើ​កម្មវិធី​អាប់ដេត​ព័ត៌មាន​របស់​ពួកគេ​លើ Google Street View បាន។ 
កម្មវិធី​ជំនាន់ Beta នេះ​ដំបូង​ចេញ​ឲ្យ​អ្នក​ប្រើប្រាស់ GoPro Fusion ហើយ​នឹង​ចេញ​ពេញ​លក្ខណៈ​អាច​ប្រើ​ទូទៅ​បាន​ពេល​ក្រោយ​។ កម្មវិធី​របស់ Panoskin ត្រូវ​បាន​ពឹង​ពាក់​លើ​អ្នក​ថតរូប​ច្រើន​ជាង ៩ ០០០នាក់សម្រាប់​ទិដ្ឋភាព Google Street View ដែល​ទទួល​ខុសត្រូវ​លើ​ទិដ្ឋភាព ១.៥ លាន ក្នុង​ប្រព័ន្ធ​ផ្គូផ្គង​៣៦០ដឺក្រេ​៕

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ