ធ្មេច​បើកៗ Facebook ទិញ​ក្រុមហ៊ុន​ GrokStyle មួយ​ថែម​ទៀត មក​អភិវឌ្ឍ​បច្ចេកវិទ្យា AI



Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ជុំវិញ​ការ​ទទួល​យក​ក្រុមហ៊ុន GrokStyle ដែល​ជា​អាជីវកម្ម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក មាន​ប្រើប្រាស់​បច្ចេកវិទ្យា​ AI ជំនួយ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទិញ​គ្រឿង​សង្ហារិម។
ធ្មេច​បើកៗ Facebook ទិញ​ក្រុមហ៊ុន​ GrokStyle មួយ​ថែម​ទៀត មក​អភិវឌ្ឍ​បច្ចេកវិទ្យា AI

ថ្លែង​ពី​អ្នក​នាំ​ពាក្យ Vanessa Chan ក្នុង​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា៖ "យើង​ពិត​ជា​រំភើប​នឹង​ការ​ស្វាគមន៍ GrokStyle មក​កាន់ Facebook ដោយ​ក្រុម​ការងារ​និង​បច្ចេកវិទ្យា​របស់​ពួក​គេ​នឹង​ចូលរួម​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព AI របស់​យើង"។
ធ្មេច​បើកៗ Facebook ទិញ​ក្រុមហ៊ុន​ GrokStyle មួយ​ថែម​ទៀត មក​អភិវឌ្ឍ​បច្ចេកវិទ្យា AI

ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​អាច​នឹង​ច្របាច់​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា AI ដែល​ខ្លួន​កំពុង​ដុតដៃដុតជើង​អភិវឌ្ឍ​ជាមួយ​បុគ្គលិក​ថ្មី​ចេញ​ពី GrokStyle មក​សិក្សា​ឲ្យ​ស៊ីជម្រៅ​ដើម្បី​ទាញ​ប្រយោជន៍​ដល់​សេវាកម្ម Facebook Marketplace ដែល​ផ្ដល់​ការ​ទិញដូរ​របស់របរ​ពី​អ្នក​ប្រើប្រាស់​លើ​បណ្តាញ​សង្គម​តែ​មួយ។
ធ្មេច​បើកៗ Facebook ទិញ​ក្រុមហ៊ុន​ GrokStyle មួយ​ថែម​ទៀត មក​អភិវឌ្ឍ​បច្ចេកវិទ្យា AI
រំឭក​ថា​នេះ​ជា​ការ​ទិញ​យក​លើក​ទី​ពីរ​ហើយ​សម្រាប់​ឆ្នាំ ២០១៩ ដោយ​កាល​ពី​ដើម​ខែ​កុម្ភៈ​ Facebook ក៏​ទើប​ជះ​លុយ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា Chainspace។ ដោយ​ឡែក​នា​ឆ្នាំ​ចាស់​ក្រុមហ៊ុន​នេះ​បាន​ទិញ​យក​ស្ថាប័ន​ដទៃ​ដល់​ទៅ ៤ ឯ​ណោះ​រួម​បញ្ចូល​ទាំង​អាជីវកម្ម​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ AI និង​សេវា​ផ្ញើ​សារ។

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ