​បើ​នៅ​តែ​បែប​នេះ នឹង​មាន​ជើង​ឯក​ថ្មី​លើ​ទីផ្សារ​ស្មាតហ្វូន



កាល​ពី​ឆ្នាំ ២០១៦ លោក Richard Yu ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei បាន​បង្ហាញ​ក្ដី​ជឿជាក់​ថា​​ក្រុមហ៊ុន​ខ្លួន​នឹង​អាច​ឡើង​លើ Samsung និង Apple នៅ​ឆ្នាំ ២០២១។ ​
ចាប់​តាំង​​ពី​ពេល​នោះ​មក Huawei បាន​ប្រកាស​ជា​រឿយៗ​ពី​គោល​ដៅ​នេះ ហើយ​កាល​ពី​ឆ្នាំ​​ទៅ Huawei អាច​លក់​ស្មាតហ្វូន​បាន​ជាង ២០០ លាន​គ្រឿង​។ អ្វី​កាន់​តែ​អស្ចារ្យ​នោះ​គឺ​ Huawei ​​មិន​បាន​ធ្វើ​ជំនួញ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ដែល​នេះ​ជា​ទីផ្សារ​ដ៏​ធំ​មួយ។
​បើ​នៅ​តែ​បែប​នេះ នឹង​មាន​ជើង​ឯក​ថ្មី​លើ​ទីផ្សារ​ស្មាតហ្វូន



ត្បិត​ថា​ខណៈ​ពេល​នេះ​ Huawei ​​កើត​មាន​​រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​រឿង​អាស្រូវ​​ក្ដៅ​គគុក​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​តែ​រំពឹង​ថា​​នឹង​អាច​យក​ឈ្នះ​ Samsung ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​ក្នុង​លោក។ តាម​ការ​ចុះ​ផ្សាយ​របស់​ Digitimes ក្រុមហ៊ុន​នេះ​​មាន​គម្រោង​នឹង​លក់​ស្មាតហ្វូន​ឲ្យ​បាន​ ២៥០ លាន​គ្រឿង​នៅ​ឆ្នាំ​នេះ និង​លក់ ៣០០ លាន​គ្រឿង​នៅ​ឆ្នាំ​ក្រោយ។

តាម​ទិន្នន័យ​របស់​ IDC បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Samsung អាច​លក់​ស្មាតហ្វូន​បាន​សរុប​ ២៩២,៣ លាន​គ្រឿង ចំណែក​ Apple លក់​បាន​ ២០៨,៨ លាន​គ្រឿង ឈរ​នៅ​លេខ​ពីរ។ លេខ​បី​គឺ Huawei ដែល​លក់​បាន​ ២០៦ លាន​គ្រឿង។
ត្បិត​ថា​ Huawei បាន​បង្កើត​ផែនការ​ដែល​មើល​ទៅ​មិន​អាច​ទៅ​រួច​មួយ​សម្រាប់​ឆ្នាំ ២០១៨ នេះ ប៉ុន្តែ​​បើ​មើល​តាម​ទំនោរ​ គេ​ជឿជាក់​ថា​ Huawei អាច​ធ្វើ​បាន។ កាល​ឆ្នាំ​មុន​​ចំនួន​លក់​របស់​ Samsung បាន​ធ្លាក់​ចុះ​ ៨% និង Apple ធ្លាក់​ចុះ​ ៣,២% បើ​ធៀប​នឹង​ឆ្នាំ ២០១៧។ ខណៈ​ដែល​ Huawei មាន​ការ​កើន​ឡើង​​រហូត​ដល់ ៣៣,២% ឯណោះ។ ប្រសិន​បើ​ទំនោរ​នេះ​តែ​បន្ត​ Huawei អាច​នឹង​ជា​ស្ដេចក្រាញ់​លើ​ទីផ្សារ​ស្មាតហ្វូន​មិន​ខាន៕​​​​​​​​​

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ