អតីត​បុគ្គលិក​ Apple ម្នាក់​ប្រឈម​ដេក​គុក ១០ ឆ្នាំ រឿង​លួច​អាថ៌កំបាំង​រថយន្ត​បើក​ស្វ័យប្រវត្តិ



វិស្វករ​ជនជាតិ​ចិន​មួយ​រូប​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ទិន្នន័យ​សម្ងាត់​ នៃ​ផែនការ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ ​ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​នៅ​ក្រុមហ៊ុន Apple។ ជន​ជាប់​ចោទ​មាន​ឈ្មោះ Chen Jizhong ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា អំឡុង​ពេល​មួយ​ថ្ងៃ​នៃ​ការ​ហោះហើរ​ទៅ​ប្រទេស​ចិន ក្នុង​បំណង​ត្រលប់​ទៅ​កន្លែង​ធ្វើការ​ថ្មី ​ដែល​លោក​បាន​ដាក់​ពាក្យ។ នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​ បាន​ដាក់​នៅតុលាការ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក ។

លោក Chen ធ្លាប់​បម្រើ​ការ​ជា​វិស្វករ​អគ្គិសនី​នៅ​ក្រុមហ៊ុន Apple កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ ដែល​ជា​ផ្នែក​មួយ​ក្នុង​ក្រុម​អភិវឌ្ឍ​រថយន្ត​បើកបរ​ស្វ័យប្រវត្ តិ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក។ លោក​មាន​សិទ្ធ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​សម្ងាត់ ដោយ​មិន​អាច​ចែកចាយ​ព័ត៌មាន​ ទៅ​កាន់​សូម្បី​តែ​សមាជិក​គ្រួសារ ខណៈ​លោក​ក៏​ស្ថិត​ក្នុង​ចំណោម​បុគ្គលិក ១ ២០០ នាក់​ផ្សេង​ទៀត​ មាន​សិទ្ធ​ចូល​ទៅ​ក្នុង​អគារ​នៃ​ផែនការ​នោះ។
លុះ​ទល់​ខែ​ធ្នូបុរស​ជនជាតិ​ចិន​រូប​នេះ ​ត្រូវ​បាន​ក្រុមហ៊ុន Apple មើល​ឃើញ​ថា ​ត្រូវ​មាន​ការ​ពង្រឹង​ឲ្យ​ល្អ​ប្រសើរ រហូត​មួយ​ខែ​បន្ទាប់​ ក៏​ស្រាប់​តែ​មាន​បុគ្គលិក​រួម​ការងារ​ម្នាក់​ប្រទះ​ឃើញ Chen មាន​ផ្តិត​យក​រូបភាព​នៃ​គម្រោង​រថយន្ត​បើក​ស្វ័យប្រវត្តិ រួច​ប្រញាប់​រាយការណ៍​ទៅ​ថ្នាក់​លើ​យ៉ាង​តក់ក្រហល់។
យ៉ាងណាមិញ​បើ​ការ​ស៊ើបអង្កេត​ រក​ឃើញ​លទ្ធផល​មិន​ប្រក្រតី​ពិត​មែន​នោះ លោក Chen ត្រូវ​ប្រឈម​នឹង​ជាប់ពន្ធនាគារ​រយៈ​ពេល ១០ ឆ្នាំ ជាមួយ​ប្រាក់​ពិន័យ​ប្រមាណ ២៥០ ០០០ ដុល្លារ​ បន្ថែម​ផ្សេង​ទៀត។

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ