​រឹត​តែ​ច្បាស់​ហើយ​ថា Apple ចេញ iPhone 5G ក្រោយ​​គូ​ប្រជែង​​



​​​​​​កន្លង​មក​​អ្នក​វិភាគ​ជា​ច្រើន​បាន​​បង្ហាញ​ក្ដី​រំពឹង​ថា iPhone ដែល​អាច​ទ្រាំទ្រ​នឹង​សេវា 5G នឹង​លេច​មុខ​នៅ​ឆ្នាំ ២០២០ ឯណោះ។ ពេល​នេះ​​ការ​ចុះ​ផ្សាយ​ថ្មី​ចុង​ក្រោយ​របស់​ Reuters បាន​បញ្ជាក់​បន្ថែម​​លើ​កាល​បរិច្ឆេទ​នេះ។

តាម​ការ​ចេញ​ផ្សាយ​របស់​ Reuters ប្រធាន​ក្រុមហ៊ុន Intel បាន​លើក​ឡើង​ថា​ឈីប​ 5G របស់​ខ្លួន​នឹង​បង្ហាញ​មុខ​លើ​ស្មាតហ្វូន​នៅ​ឆ្នាំ ២០២០។ គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​​ Intel គឺ​ជា​​ដៃ​គូ​ផ្គត់ផ្គង់​ដ៏​ធំ​របស់​ Apple សម្រាប់​ឈីប​ Modem លើ iPhone។ ដូច​នេះ​ការ​លើក​​ឡើង​នេះ​ មាន​ន័យ​ថា​នៅ​ឆ្នាំ ២០២០ ទើប​ Apple អាច​ចេញ iPhone 5G បាន។
គួរ​ដឹង​ថា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android ​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​កំពុង​សង្វាត​បញ្ចេញ​ស្មាតហ្វូន 5G ដំបូង​របស់​ខ្លួន ​ដែល​​ប្រើ​ប្រាស់​​នូវ​​ឈីប​ Modem 5G របស់​ក្រុមហ៊ុន Qualcomm។ ចំពោះ​ Apple វិញ ដោយ​សារ​តែ​មាន​ជម្លោះ​ជា​មួយ​នឹង Qualcomm ទើប​ក្រុមហ៊ុន​នេះ មិន​អាច​ប្រើ​ប្រាស់​ឈីប​របស់​ Qualcomm បាន៕​​​​​

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ