មិនគួរ​បិទ​បើក​កុំព្យូទ័រ​ច្រើន​ដងពេក​ទេ​ក្នុង​មួយថ្ងៃ អ្នកជំនាញ​ណែនាំប្រយ័ត្ន​ទៅ

បើ​​ត្រូវការ​ប្រើ​កុំព្យូទ័រ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ល្អ​បំផុត​កុំ​បិទ​ម៉ាស៊ីន​។ បើ​ប្រើ​ក្នុង​រយៈពេល​ខ្លី ១ ឬ ២ ម៉ោង ឬ​មួយ​ដង​ក្នុង​មួយ​ថ្ងៃ អាច​បិទ​ប្រព័ន្ធ​បាន​។ ការ​ទុក​ឲ្យ​កុំព្យូទ័រ​បើក​ដំណើរការ​យូរ អាច​បន្ថយ​បន្ទុក​ម៉ាស៊ីន​ធ្វើការ ជាង​បិទ​បើក​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។ រាល់​ពេល​ម៉ាស៊ីន​បើក មាន​ចរន្ត​មួយ​បុក​ចូល​ជំរុញ​សមាសធាតុ​ខាងក្នុង​ឲ្យ​ដំណើរការ ហើយ​បើ​បើក​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​អាយុជីវិត​កុំព្យូទ័រ​បាន​។ នេះ​បើ​តាម​លោក Steven Leslie ជា​អ្នក​ជំនាញ​ពី​​ Geek Squad។​


មាន​ហានិភ័យ​កាន់​តែ​ច្រើន ចំពោះ​កុំព្យូទ័រ​ចាស់ ដោយ​មាន​សមាសធាតុ​រំកិល​ ដូចជា Hard Disk Drive ខណៈ Solid State Drive មិន​មាន អាច​ធន់​នឹង​ការ​ប្រើប្រាស់​ជាង​។ កុំព្យូទ័រ​ក៏​កើន​កម្តៅ​ផង​ដែរ ពេល​ប្រព័ន្ធ​បើក ហើយ​កម្តៅ​ជា​សត្រូវ​រាល់​សមាសធាតុ​របស់​ម៉ាស៊ីន​។ 
បើ​ក្រឡេក​មើល​មួយ​ជ្រុង​ទៀត​មាន​ភាព​ផ្ទុយ​ពី​នេះ​។ សមាសធាតុ​ខ្លះ​មាន​ចំនួន​ជុំ​កំណត់​មួយ ដូចជា​ផ្ទាំង LCD នៅ​មាន​គុណភាព​ល្អ​បាន​ត្រឹម ១៥ ០០០ ម៉ោង ឬ ២ឆ្នាំ។ ដូចនេះ ល្អ​បំផុត គួរ​បិទ​ម៉ាស៊ីន ឬ​អេក្រង់​ពេល​មិន​ប្រើប្រាស់​។ថ្ម និង Hard drive ក៏​មាន​ចំនួន​ជុំ​កំណត់​ដែរ ដែល​គួរ​បិទ​ម៉ាស៊ីន ឬ Sleep ពេល​មិន​ប្រើ ដើម្បី​ពន្យារ​ជីវិត​សមាសធាតុ​ទាំង​នេះ​។ នេះ​បើ​តាម​លោក Ajay Gupta ជា​នាយក​ផ្នែក​គ្រប់គ្រង​ផលិតផល​កុំព្យូទ័រ​របស់ HP។ 
ហេតុផល​ពិត​ប្រាកដ ផ្អែក​លើ​តម្រូវ​ការ​ប្រើប្រាស់​ជាក់​ស្តែង​
ហេតុផល​ត្រូវ​បើក​ចោល​
  • ប្រើ PC ជា Server ឬ ចង់​ចូល​ប្រើប្រាស់​ម៉ាស៊ីន​ពី​ចម្ងាយ​
  • ទុក​ឲ្យ​ប្រព័ន្ធ​ធ្វើ​កំណែទម្រង់ កម្មវិធី​កម្ចាត់​មេរោគ​ធ្វើ​ការ​ស្កេន ឬ​សកម្មភាព​មួយ​ចំនួន​ទៀត ដែល​អ្នក​មិន​ស្ថិត​នៅ​កន្លែង​។
  • មិន​ចង់​រង់​ចាំ​ដំណើរការ​ចាប់​ផ្តើម​ប្រព័ន្ធ​
ហេតុផល​ត្រូវ​បិទ​
  • ខាត​ភ្លើង​អគ្គិសនី មិន​ចង់​ចំណាយ​ច្រើន ខណៈ​មិន​ប្រើ​
  • មិន​ចង់​ត្រូវ​បាន​រំខាន ដោយ Notification ឬ សំឡេង​កង្ហារ (Fan) ក្នុង​ម៉ាស៊ីន​
  • ល្បឿន​កុំព្យូទ័រ​ធម្មតា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ពេល បិទ​បើក​
មុខងារ Sleep ល្អ ដោយ​ម៉ាស៊ីន​ប្រើ​ថាមពល​កម្រិត​ទាប ដោយ​មិន​បិទ​ទាំង​ស្រុង​។ ចំពោះ Hibernate កុំព្យូទ័រ​បញ្ឈប់​ការ​ប្រើ​ថាមពល និង​ប្រើ​វិញ​ពេល​ត្រូវការ​។ Hibernate មិន​ជា​ជម្រើស​ល្អ​នោះ​ទេ ដោយ​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​បិទ​បើក​ប្រព័ន្ធ​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក Leslie។ 
ដូចនេះ​បើ​ចង់​ទុក​កុំព្យូទ័រ​បើក​ចោល គួរ​ប្រើ​ជម្រើស Sleep អាច​សន្សំសំចៃ​ថាមពល ខណៈ​មិន​សូវ​ដាក់​សំពាធ​ឲ្យ​សមាសធាតុ​ខាង​ក្នុង​ដំណើរការ​៕

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ