​ការ​ពិត​ត្រូវ​ទម្លាយ PUBG វគ្គ Sanhok ជា​ទីតាំង​ល្បី​មួយ​នៅ​ប្រទេស​ជិតខាង​​កម្ពុជា



​អ្នក​លេង​ហ្គេម PUBG ​ប្រាកដ​ជា​ដឹង​ហើយ​ថា PUBG បាន​អាប់​ដេត​ដល់​វគ្គ​ថ្មី​មួយ​ទៀត​គឺ Sanhok ​ប៉ុន្តែ​មាន​ទីតាំង​មួយ​កន្លែង​ដែល​ជា Wallpaper ធំ​និង​ទាក់​ទាញ​ជាង​គេ​ក្នុង​​ហ្គេម​នេះ ​ភាគ​ច្រើន​អ្នក​លេង​មិន​ចាប់​អារម្មណ៍​ថា​នៅ​ឯណា​ទេ។

​តាម​ប្រភព​ពី​វិបសាយ​ដាក់​ពិន្ទុ​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​គឺ TripAdvisor បាន​បង្ហាញ​ពី​ ​ទីតាំង​គួរ​ឲ្យ​ទាក់​ចិត្ត​មួយ ដែល​មាន​សណ្ឋាន​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​វគ្គ Sanhok នៃ​ហ្គេម PUBG។
ទីតាំង​នោះ​គឺ​ស្ថិត​នៅ​ក្នុង ទីក្រុង Mrauk U ​ភាគ​ខាង​ជើង​ខេត្ត Rakhine State នៃ​ប្រទេស​ភូមា ឬ​មីយ៉ាន់​ម៉ា។
ឯ​កន្លែង​ដែល​ជា Wallpaper ធំ​​វគ្គ Sanhok នេះ គឺ​ជា​ប្រាសាទ​បុរាណ​មួយ​មាន​ឈ្មោះ​ថា Shite-thaung ​ជា​កន្លែង​សម្រាប់​ទេសចរណ៌ សម្រាប់​ពុទ្ធសាសនិក​នានា ដែល​មាន​បំណង​ចង់​ឲ្យ​ចិត្ត​ជ្រះថ្លា​ ចាក​ពី​ទុក្ខកង្វល់​ផ្សេងៗ​ និង​មាន​រូប​សំណាក​ព្រះពុទ្ធ​រាប់​ពាន់​អង្គ​ក្នុង​បរិវេណ​ប្រាសាទ និង​មាន​ព្រះសង្ឃ​គង់ សិក្សា​ព្រះធម៌​ផង​ដែរ។
តាម​របាយ​ការណ៍​បង្ហាញ​ថា ទីក្រុង​នេះ ជា​កន្លែង​ស្ងប់​ស្ងាត់​ល្អណាស់ មាន​ប្រជាជន​រស់​នៅ​ត្រឹម​តែ ១៨៩ ៦៣០ នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៤៕



Credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ