R17 Pro មានបំពាក់ដោយបន្ទះឈីប Snapdragon 710 ដែលបង្ហាញនូវភាពល្អឥតខ្ចោះទាក់ទិននឹងមុខងារ AI កាមេរ៉ា កម្រិតបង្ហាញ ការភ្ជាប់អ៊ីនធឺណិត និងថ្មទូរស័ព្ទ ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងស្មាតហ្វូន Android កម្រិតខ្ពស់មួយនេះ។
បន្ទះឈីប Snapdragon 710 មានចំណុចពិសេសដូចជា ៖
- ធ្វើការបានយ៉ាងល្អនៅកន្លែងដែលមានពន្លឺខ្សោយ អាចកាត់បន្ថយគ្រាប់ noise បានយ៉ាងល្អ និងធ្វើការ focus លើរូបភាពបានយ៉ាងឆាប់រហ័ស។
- អាចធ្វើការពង្រីកឬបង្រួមរូបបានល្អដោយមិនធ្លាក់ចុះគុណភាព និងអាចឱ្យប្រើប្រាស់មុខងារ Real time Bokeh (ការថតព្រាលផ្ទៃខាងក្រោយ) បានយ៉ាងងាយស្រួលផងដែរ។
- អ៊ីនធឺណិតមានល្បឿនលឿន កម្រិត LTE ជាមួយនឹងល្បឿន download រហូតដល់ 800 Mbps និងល្បឿន upload ដល់ 150 Mbps និងការរួមបញ្ចូលនូវ X15 LTE modem នៅក្នុង Snapdragon 710។
- ជួយកាត់បន្ថយការប្រើប្រាស់ថាមពល សម្រាប់ទាំងការលេងហ្គេម និងការបើកវីដេអូ 4K HDR រហូតដល់ទៅ ៤០% ក៏ដូចជាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលរហូតដល់ ២០% នៅពេលចាក់វីដេអូ បើប្រៀបធៀបជាមួយ Snapdragon 660។
- ធៀបនឹង Snapdragon 660 ឃើញថា Snapdragon 710 មាន CPU ល្បឿនលឿនជាង រហូតដល់ ២០%, GPU រហូតដល់ ៣៥% , ល្បឿន App រហូតដល់ ១៥% ហើយមុខងារ AI ជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលសរុបរហូតដល់ទៅ ៣០%។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corporation (IDC), OPPO បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ីអាគ្នេយ៍ ក្នុងការនាំចេញស្មាតហ្វូនប្រចាំឆ្នាំ។ រួមជាមួយ Snapdragon 710 ដ៏មានអនុភាពនេះ R17 Pro ត្រូវបានរំពឹងថានឹងបន្ថែមភាពជោគជ័យទៅលើប្រជាប្រិយភាពរបស់ OPPO នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
credit: sabay




0 Comments