ស្តាយ​ណាស់​មាន​តែ​នៅ​ចិន! Nubia វិវត្ត​ស្មាតហ្វូន Gaming ថ្មី ​ធូរ​ថ្លៃ ​ឡើង​ RAM ដល់ 10GB

ក្រុមហ៊ុន Nubia បាន​បន្ត​អភិវឌ្ឍ​យ៉ាង​យកចិត្តទុកដាក់​លើ​វិស័យ​ស្មាតហ្វូន Gaming តាម​រយៈ​ម៉ូឌែល Red Magic ជាមួយ​ការ​រចនា​ចំណុច​ថ្មី​មួយ​ចំនួន​និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន។
មាន​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 845 ដោយ​មាន​អង្គ​ផ្ទុក​ដល់ 256GB និង RAM ទំហំ 10GB បន្ថែម​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ Cooling System និង​បំពង់​កម្ដៅ ICE Dual Heat។ បំពេ​អារម្មណ៍​អ្នក​លេង​កាន់​តែ​វិសេសវិសាល​ដោយ​មាន​ប៊ូតុងរំញ័រ Touch-sensitive shoulder ចំនួន ២ នៅ​ចំហៀង​និង​ប្រព័ន្ធ​សំឡេង​ងំ​ល្អ Dolby DTS 7.1។

រចនា​ប្រើប្រាស់​អេក្រង់​ ៦ អ៊ីញ កម្រិត FullHD+ ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 16MP មាន Aperture f/1.8 និង​ខាង​មុខ 8MP មាន​ថាមពល​ថ្ម​ធំ ៣ ៨០០mAh អាច​សាក​ថ្ម​តាម​រយៈ​រន្ធ USB-C ជាមួយ​រន្ធ​កាស​ទំហំ ៣,៥ ម.ម ធម្មតា។ ផ្នែក​ខាង​ក្រោយ​ក៏​មាន​ភ្លើង​ប្រដេញ RGB ដោយ​មាន​ជម្រើស​ពណ៌​អាច​រើស​បាន​ខុស​ពី​គ្នា។
ចំពោះ​តម្លៃ Red Magic Mars ជំនាន់​បច្ចុប្បន្ន​មាន​លក់​ត្រឹម​ទីផ្សារ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ៧ ធ្នូ​ត​ទៅ ជាមួយ​ជម្រើស 6GB/64GB ថ្លៃ ៣៩០ ដុល្លារ ខណៈ 8GB/128GB ថ្លៃ ៤៦០ ដុល្លារ និង 10GB/256GB ថ្លៃ ៥៧៥ ដុល្លារ ៕
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ