មិត្តអ្នកអាន មួយចំនួនប្រហែលជាប្រើប្រាស់ច្រើនលើកម្មវិធី Notes ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ។ ហើយកម្មវិធី Notes នេះ អាប់ដេតឲ្យដាក់លេខសម្ងាត់លើ Note ដែលនៅក្នុងនោះបាន តាំងពីជំនាន់ iOS9 មកម្ល៉េះ ទើបអភិវឌ្ឍន៍មកដល់ជំនាន់ iOS12.1 នេះ កម្មវិធីនេះ មានមុខងារកាន់តែច្រើនសំបូរបែប អាចឲ្យអ្នកប្រើប្រាស់វាកើនឡើង ណាមួយងាយស្រួលលាក់រាល់ការកត់ត្រាសំខាន់ៗបាន។
អ្នកប្រើប្រាស់ខ្លះ ក៏ជួបបញ្ហាភ្លេចលេខសម្ងាត់ដែលបានដាក់លើ Note ដែលកត់ត្រារួចរបស់ពួកគេ ដូច្នេះយើងចង់ប្រាប់ថា កុំបារម្មណ៍អី ហើយការដោះស្រាយ និងដោះលេខសម្ងាត់នេះ ក៏ងាយស្រួលផងដែរ អាចឲ្យអ្នកប្រើប្រាស់ធ្វើការអនុវត្តន៍តាមបាន និងអាចប្រើប្រាស់នៅពេលណាមួយ ដែលអ្នកភ្លេចលេខសម្ងាត់របស់ Note ដែលអ្នកបានដាក់នោះ។
សូមអានបន្តនៅខាងក្រោមពីរបៀប Reset លេខសម្ងាត់ចោល និងដាក់លេខសម្ងាត់ថ្មី៖
• ចូលទៅកាន់ Settings ចុចយក Notes
• រើសយក Password
• ទើបបានចុច Reset Password
• នៅពេលនោះ នឹងចេញផ្ទាំងមួយ ដើម្បីឲ្យអ្នកវាយលេខសម្ងាត់របស់ Apple ID ដែលអ្នកបានដាក់ប្រើលើ iPhone នោះ ព្រោះជាប្រព័ន្ធសុវត្ថិភាព ចង់សម្គាល់ថាអ្នកពិតជាម្ចាស់កម្មសិទ្ធិលើ iPhone នោះ
• បន្ទាប់ពីវាយលេខសម្ងាត់ Apple ID បានត្រឹមត្រូវ វានឹងអនុញ្ញាតឲ្យអ្នកដាក់លេខសម្ងាត់ថ្មីភ្លាម
វិធីសាស្រ្តនេះពិតជាងាយស្រួលមែនទែន តែអ្នកប្រើប្រាស់ខ្លះ គាត់មិនសូវចាប់អារម្មណ៍ ដូច្នេះយើងចង់ណែនាំដល់អ្នកប្រើប្រាស់គ្រប់គ្នាបានដឹង និងទុកជាចំណេះដឹង ឬចែករំលែកដល់អ្នកស្គាល់គ្នា ដែលចូលចិត្តស្វែងយល់ពីចំណេះដឹងទាក់ទងនឹងផលិតផលរបស់ពួកគេកំពុងប្រើប្រាស់។
credit: cambo report



0 Comments