Nokia 9 PureView នឹង​ដាក់​កាមេរ៉ា​ក្រោយ ៦ គ្រាប់​ដំបូង​គេ​ក្នុង​លោក



​កាល​ពី​ខែ​មុន គេ​ប្រទះ​ឃើញ​រូប​គំរូ render មួយ​និយាយ​ពី​ស្មាតហ្វូន Nokia 9 PureView ​ មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៧ គ្រាប់។ ពេល​នេះ​រូបភាព​ថ្មី​មួយ​ទៀត ​បាន​បង្ហាញ​ច្បាស់​ថា ក្រុមហ៊ុន HMD Global មាន​បំណង​នឹងបំពាក់​កាមេរ៉ា ៦ គ្រាប់​លើ​ស្មាតហ្វូន​ដំបូង​គេ។

​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ប្រមាណ​ជាង​មួយ​ខែ​មុន Samsung ទើប​ប្រកាស​ចេញ Galaxy A9 កាមេរ៉ា​ក្រោយ ៤ គ្រាប់​ដំបូង​គេ

យ៉ាង​ណា​មុន​នេះ​បន្តិច ក្រុមហ៊ុន Light បាន​បញ្ចេញ​ស្មាតហ្វូន L16 មាន​កាមេរ៉ា​ក្រោយ​បំពាក់​ដល់ ៩ គ្រាប់​ឯណោះ ដែល​ជា​ស្មាតហ្វូន Prototype ប៉ុន្តែ​មិន​ទាន់​ចេញ​លក់​នៅ​លើ​ទីផ្សារ​ទេ។

​ក្រឡេក​មក​មើល​ស្មាតហ្វូន Nokia ឯណេះ​វិញ បើ​និយាយ​ពី​ត្រកូល Lumia windows ស៊េរី Nokia បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ HMD Global បាន​ទិញ Branding ពី Microsoft រួច​រាល់​ហើយ​កាល​ពី​ជំនាន់ Nokia 808 PureView ចេញ​ឆ្នាំ ២០១៣ ដែល​ដំណើរការ​ដោយ Symbian ឯ​កាមេរ៉ា​ក្រោយ​ទំហំ ៤១ មេហ្គាភិចសែល ខាង​មុខ​ទំហំ ៣ មេហ្គាភិចសែល​បង្កប់​ដោយ​សេន​ស័រ PureView ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ ក៏​ត្រូវ​ដួល​ទៅ​វិញ។
សម្រាប់​ឆ្នាំ ២០១៩ ខាង​មុខ HMD Global គ្រោង​នឹង​បន្ត​ផលិត​ស្មាតហ្វូន​កាមេរ៉ា​ក្រោយ​ទំហំ​យក្ស ដោយ​សហការ​ជាមួយ​ស្តេច​ឡេន Ziess ម្ដង ហើយ​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា ៦ គ្រាប់​ដំបូង​គេ​ក្នុង​លោក។ ដូច​នេះ​មាន​តែ​រង់​ចាំ ដល់​ឆ្នាំ ២០១៩ ទាំង​អស់​គ្នា​ តើ Nokia 9 PureView នឹង​បំបែក​​កំណត់ត្រា Samsung Galaxy A9 ដែរ​ទេ?
នេះ​ជា​រូបភាព​និង​ទូរសព្ទ​គំរូ Nokia 9 Pureview





Credit: sabay



Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ