ងាយស្រួលបំផុត បើ​ចង់​​ឲ្យម៉ាស៊ីន Mac ​បិទក្នុង​រយៈពេល​ណាមួយ អាច​ប្រើ​វិធី​ទាំងនេះ​​



ពេល​ដំណើរការ​អ្វី​មួយ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ Mac មិនថាយប់ឬថ្ងៃទេ ​ដូចជា​ស្តាប់​ចម្រៀង​ជាដើមនោះ អ្នកអាចលង់លក់ដោយមិនបានបិទក៏ថាបាន។ ចំពោះចំណុចនេះអ្នកអាច​ធ្វើ​បាន​ ដោយ​កំណត់​ពេល​ឱ្យម៉ាស៊ីនបិទខ្លួន​ឯង​ស្វ័យប្រវត្តិដោយ​​។ 
ក្នុង Mac App Store មាន​កម្មវិធី​មួយ​ចំនួន​ ដែលអាច​ធ្វើ​បាន​ដូចជា Timer Boom និង Shutdown Timer ប៉ុន្តែ​ចង់ស្រួល​ជាង​នេះ គឺមិន​ត្រូវការ​កម្មវិធី​បន្ថែម​ក្រៅ​នោះ​ឡើយ​។ 
ជម្រើស​ទី ១៖ ប្រើ Energy Saver មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​
ត្រង់​ចំណុច Energy Saver settings ប្រព័ន្ធ MacOS អាច​កំណត់​កាលវិភាគ Wake និង Sleep បាន​។ដើម្បី​បើក​ប្រើ សូមអ្នក​ចូល​ទៅ​កាន់ System Preferences > Energy Saver > ចុច​លើ Schedule... ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ជ្រុង​ខាងស្តាំ​។ ត្រង់​នេះ អាច​កំណត់​ពេលវេលា និង​ថ្ងៃ​ឲ្យ​ម៉ាស៊ីន Mac បើក Startup ឬ wake ក៏​ដូចជា​ពេលវេលា និង​ថ្ងៃ​ឲ្យ​ម៉ាស៊ីន Restart, Shutdown ឬ Sleep ដែរ។  
ជម្រើស​ទី​ ២៖ កំណត់​ពេលវេលា​បិទ​ដោយ​ខ្លួន​ឯង​
អ្នកអាច​ប្រើ​ពាក្យ​បញ្ជា​ក្នុង​កម្មវិធី Terminal របស់​ប្រព័ន្ធ​​ ប៉ុន្តែ​ត្រូវ​ស្គាល់​ពី​ពាក្យ​គន្លឹះ​ខ្លះៗ ដើម្បី​ប្រើ​ឲ្យ​ត្រូវ​តាម​តម្រូវការ​។
  • -h បញ្ឈប់​ប្រព័ន្ធ​នៅ​ពេល​វេលា​ណា​មួយ​
  • -r បិទ​បើក​ម៉ាស៊ីន​
  • -s ឲ្យ​ម៉ាស៊ីន Sleep
បើក​កម្មវិធី Terminal ហើយ​បញ្ចូល​ពាក្យ​បញ្ជា​ ដើម្បី​ឲ្យ​ប្រព័ន្ធ​អនុវត្ត​ដូចជា​៖
  • កំណត់​ម៉ាស៊ីន ១៥ នាទី​ក្រោយ Shutdown
sudo shutdown -h +15
  • កំណត់​ម៉ាស៊ីន ៣០ នាទី​ក្រោយ Restart
sudo shutdown -r +30
  • កំណត់​ម៉ាស៊ីន ១​ ម៉ោង​ក្រោយ ឲ្យ Sleep
sudo shutdown -s +60
បន្ទាប់​​ពី​បញ្ចូល​ពាក្យ​បញ្ជា​នេះ អ្នកត្រូវការ​បញ្ចូល​ពាក្យ​សម្ងាត់​ សម្រាប់​គណនី​ប្រើប្រាស់​របស់​ម៉ាស៊ីន ហើយ​ចុច Enter។ អ្នក​នឹង​ឃើញ​ពេលវេលា​ ដែល​ប្រព័ន្ធ​ត្រូវ​អនុវត្ត​តាម រួម​ជាមួយ Process ID ឬ PID ដែល​មាន​តួលេខ ៣ ទៅ ៤ ខ្ទង់។ 
បើ​ចង់​ច្រាន​ចោល ឬ​បិទ​រាល់​ការ​អនុវត្ត​ខាងលើ អ្នកអាច​ប្រើ​ពាក្យ​បញ្ជា​ក្នុង​កម្មវិធី Terminal បាន​។ ចំពោះ pid_number ជា​តួលេខ PID ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​ខាងលើ សូម​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ បើ​មិន​ដូច្នោះ អាច​ច្រលំ​បិទ​ដំណើរការ​កម្មវិធី​ផ្សេង​។
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ