iPhone XR, XS និង XS Max ជាទូរសព្ទស៊េរីថ្មីចុងក្រោយ ដែល Apple ទើបបញ្ចេញលក់លើទីផ្សារ។ iPhone ស៊េរីថ្មីនេះមានច្រើនទំហំ ហើយទំហំលក់ដាច់ច្រើនមាន 64GB និង 256GB ចំពោះទំហំ 512GB ពុំសូវមានការទទួលទិញច្រើនឡើយ។ នេះបើតាមការសាកសួរតាមហាងមួយចំនួននៅភ្នំពេញ។
តម្លៃដាក់លក់តាមហាងមានការប្រែប្រួលតិចតួចខុសគ្នាប្រមាណជា **១០ ទៅ ២០ ដុល្លារ**។ សម្រាប់តម្លៃមានធានាពីក្រុមហ៊ុនផ្លូវការពុំមានការប្រែប្រួលតម្លៃឡើយ។
តម្លៃលក់តាមហាងព្រឹកនេះ៖
iPhone XS Maxស៊ីមពីរ
- iPhone XS Max ទំហំ 64GB មានតម្លៃប្រមាណជា ១ ១៦០ ដុល្លារ។
- iPhone XS Max ទំហំ 256GB មានតម្លៃប្រមាណជា ១ ៣០០ ដុល្លារ។
- iPhone XS Max ទំហំ 512GB មានតម្លៃប្រមាណជា ១ ៤៦០ ដុល្លារ។
iPhone XS Maxស៊ីមមួយ
- iPhone XS Max ទំហំ 64GB មានតម្លៃប្រមាណជា ១ ១៥០ ដុល្លារ។
- iPhone XS Max ទំហំ 256GB មានតម្លៃប្រមាណជា ១ ២៩០ ដុល្លារ។
- សម្រាប់ iPhone XS ទំហំ 512GB អស់ស្តុក។
iPhone XS ស៊ីមមួយ
- iPhone XS ទំហំ 64GB មានតម្លៃខ្ទង់ ១ ០៥០ ដុល្លារ។
- iPhone XS ទំហំ 256GB មានតម្លៃខ្ទង់ ១ ២២០ ដុល្លារ។
- iPhone XS ទំហំ 512GB មានតម្លៃខ្ទង់ ១ ៣៦០ ដុល្លារ។
iPhone XR ស៊ីមពីរ
- iPhone XR ទំហំ 64GB តម្លៃខ្ទង់ ៨៣០ ដុល្លារ។
- iPhone XR ទំហំ 128GB តម្លៃខ្ទង់ ៨៥០ ដុល្លារ។
- iPhone XR ទំហំ 256GB តម្លៃខ្ទង់ ៩៩០ ដុល្លារ។
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្តិចបន្តួចបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង ៣ផ្លឹស, អង្គរមាស និងហាង យូនីធី។
credit: sabay

0 Comments