ជាញឹកញយអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS ទាំងលើ iPhone/iPad រមែងជួបបញ្ហា App គាំងស្ទះត្រឹមពាក្យ Waiting ខណៈអ្នកខ្លះ ក៏មានដំណោះស្រាយរៀងខ្លួន ប៉ុន្តែជាច្រើនពុំទាន់ទទួលបានជោគជ័យនៅឡើយ។ ខាងក្រោមបង្ហាញពីហេតុផល និងល្បិចសាមញ្ញ ៦ ចំណុចអ្នកអាចយកទៅអនុវត្តបាន៖
១.កត្តាតូចៗនាំឲ្យ App គាំងជាប់ពាក្យ Waiting:
បញ្ហាអ៊ីនធឺណិត: ពេលខ្លះអ៊ីនធឺណិតខ្សោយ ក៏ជាហេតុផលដ៏សាមញ្ញនៅពីក្រោយបញ្ហានេះដែរ។
បញ្ហា App Store: ជួនកាលទៅក៏ដោយសារ Sever ពីខាងលើរបស់ Apple បែបនេះមានតែការរង់ចាំ និងព្យាយាមម្តងទៀត។
បញ្ហា Software: បើទាក់ទងនឹងប្រព័ន្ធ Software ពិតមែន ដំណោះស្រាយមានតែរង់ចាំនិងធ្វើការដំឡើង Firmware នោះនៅកំណែថ្មី។
២.ដំណោះស្រាយធំ ដើម្បីកែបញ្ហា Appជាប់ពាក្យ Waiting:
ឆែកប្រព័ន្ធអ៊ីនធឺណិត
ទាំងដំណើរការអ៊ីនធឺណិតស៊ីម 3G/4G ឬប្រព័ន្ធ Wi-Fi ត្រូវឲ្យប្រាកដថាមានដំណើរការរលូន ដោយភាគច្រើននៃបញ្ហានេះប្រសិនអ៊ីនធឺណិតយឺត App នោះនឹងជាប់គាំងភ្លាម បែបនេះក៏អាចស្នើទទួលយក Wi-Fi ពីមិត្តភ័ក្ដិ ឬមនុស្សក្បែរនោះដើម្បីសាកល្បងជាថ្មី។
ឆែកមើលអង្គចងចាំនៅទំនេរ
ត្រូវប្រាកដថា អ្នកមានអង្គចងចាំនៅសល់មុនសម្រេច Install កម្មវិធី-ហ្គេមថ្មីណាមួយ ដោយចូលទៅកាន់ទីតាំង Settings > General > Usage។
បិទ Background Apps
ផ្នែកសំខាន់ដើម្បីដោះទាល់បញ្ហានេះ គឺទុកចន្លោះទំហំ RAM លើម៉ាស៊ីន ពោលបើអ្នកកំពុងដំណើរការកម្មវិធី-ហ្គេមច្រើន សូមធ្វើការ Clear ចោល ក្នុងមុខងារ Multitask Switcher ជាមុនសិន។
Reboot iPhone
អាចធ្វើ Reboot ម៉ាស៊ីនដោយចុចប៊ូតុង Power + Home ឬ Power + Volume Down (ផ្អែកតាមម៉ូឌែល) រយៈពេល ១០ វិនាទីដល់ម៉ាស៊ីនរលត់បិទបើកមកវិញ។
Sign Out និង Sign In ជាថ្មីក្នុង App Store
ដូចបញ្ជាក់ពីខាងលើកាលៈទេសៈខ្លះក៏ Sever របស់ Apple ជួបបញ្ហាបច្ចេកទេស បែបនេះសូមសាកល្បង Sign Out និងចាប់ផ្តើមសារជាថ្មី។
- ចូលទៅ Settings
- ត្រង់ iTunes & App Store
- ចុចលើ Apple ID និងយកពាក្យ Sign Out
- ត្រលប់ទៅកាន់ App Store វិញ មើលត្រង់ Featured
- រើសយក Sign In
- វាយបញ្ចូល Apple ID របស់អ្នកជាការស្រេច។
Reset iPhone
មុនអនុវត្តចំណុចនេះ ចាំបាច់ធ្វើការ Backup នូវឯកសារទាំងអស់ទុកជាមុនសិន ព្រោះទាមទារឲ្យម៉ាស៊ីនធ្វើការ Erase សារជាថ្មី ពោលគឺទិន្នន័យនឹងត្រូវបាត់បង់ទាំងស្រុង។
- ចូលទៅកាន់ Settings
- ចុច General > អូសមកក្រោមរកពាក្យ Reset
- រើសយកពាក្យ Erase All Content and Settings > យល់ព្រមជាការស្រេច៕







0 Comments