របៀប​​លុប History លើ Google Chrome ចេញ​ពី​កុំព្យូទ័រ

ពេល​អ្នក​ចូល​មើល​គេហទំព័រ ​ឬ Page អ្វី​មួយ ​កុំព្យូទ័រ​​​លើ​តុ​និង​ឡេប​ថប់​របស់​អ្នក​ នឹង​ Save អាសយដ្ឋាន (Adress) ទាំង​នោះ​​ទុក ដើម្បី​ឱ្យ​អ្នក​ងាយស្រួល​​ក្នុង​ការ​ស្វែងរក​​នា​ថ្ងៃ​ក្រោយ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​​ សរសេរ​ឈ្មោះ​ពេញ​ឡើង​វិញ​ច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នកអាចឱ្យមិត្តភ័ក្ដិ​ខ្ចី​កុំព្យូទ័រ​រ ដូច្នេះ​បើ​​មិន​ចង់​ឱ្យ​គេ​ដឹង​ថា អ្នក​ចូល​មើល​គេហទំព័រណា​ខ្លះ​​ទេ​ អ្នក​​គួរ​លុប History ចេញឱ្យអស់។
ដើម្បី​លុប History ចេញ​ពី Google Chrome ​ដំបូង​ឡើយអ្នក​ត្រូវ​​ចុច​លើ​ចំណុច​​បី (...)​ នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ => រួច​យក​ពាក្យ​ Setting =>​ អូសមកក្រោម រួចយក​ពាក្យ Advanced ។
ចុច​លើ​ពាក្យ Advanced ហើយ​ អ្នកត្រូវមើលផ្នែក Privacy and security => អូសមក​ក្រោម​ពាក្យ Browsing Data ។ នៅខាងលើក្រោមពាក្យ Basic មាន​ប្រអប់​មួយ ដើម្បី​ឱ្យ​អ្នក​ជ្រើសរើស ​ចំនួន​វេលា​ដែល​អ្នក​​ចូល​មើលមាន Last hours, Last 24 hours, Last 7 days, Last 4 weeks និង Al Time។
មើល​ចុះ​មក​ក្រោយ ចុច​​លើ​ប្រអប់​ដែល​អ្នក​ចង់​លុប មាន​ដូច​ជា Browsing History, Download History ជាដើម។ ចង់​លុប​មួយ​ណា សូម​ចុច​លើ​ប្រអប់​នោះ និង​ ជ្រើស​​យក​ពាក្យ Clear Data ជា​ការ​ស្រេច៕
ដំណាក់កាលទី១

ដំណាក់កាលទី២

ដំណាក់កាលទី៣

ដំណាក់កាលទី៤

ដំណាក់កាលទី៥

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ