GoPro មាន​គូ​ប្រជែង​ថ្មី សមត្ថភាព​មិន​ធម្មតា តម្លៃ​ក៏​ធូរ​ទៀត​



ក្រុមហ៊ុន​ DJI ដែល​ជំនាញ​លើ​ការ​ផលិត​ Drone ថត​វីដេអូ/រូបភាព​នោះ បាន​បង្ហាញ​ចេញ​ផលិត​ថ្មី​ដែល​ជា​​កាមេរ៉ា​ថត​រូប​ខ្នាត​តូច ជា​ប្រភេទ​ Action Camera ដូច​ជា​ GoPro ដែរ។

ផលិត​ថ្មី​នេះ​ឈ្មោះ​ថា​ Osmo Pocket មាន​តម្លៃ​ត្រឹម​តែ​ ៣៤៩ ដុល្លារ (តម្លៃ​នៅ​បរទេស) ដែល​ចេញ​លក់​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​ខាង​មុខ។ ​កាមេរ៉ា​នេះ​មាន​អ័ក្ស​ទប់​លំនឹង​ចំនួន​ ៣ និង​មាន​ Sensor ​កម្រិត​ 1/2.3 អ៊ីញ​ អាច​ថត​វីដេអូ​ដល់​កម្រិត​ 4K នៅ​ល្បឿន​ 60 fps។
កាមេរ៉ា​នេះ​ក៏​អាច​ថត​រូប​​ទំហំ ១២ MP និង​មាន​រន្ធ​ស្រូប​សំឡេង​ចំនួន​ពីរ សម្រាប់​ការ​ថត​យក​សំឡេង។ DJI អះអាង​ថា​ Osmo Pocket អាច​​ប្រើ​ប្រាស់​បាន​ដល់ ២ ម៉ោង សម្រាប់​ការ​ថត​វីដេអូ 4K នៅ​ល្បឿន​ 30fps។
លើ​កាមេរ៉ា​នេះ​មាន​អេក្រង់​ Touch ​តូច​មួយ​ សម្រាប់​បង្ហាញ​ប្លង់​នៃ​រូបភាព។ ដើម្បី​អាច​មើល​ឃើញ​ធំ អាច​ភ្ជាប់​ជា​មួយ​ iPhone ឬ ​ស្មាតហ្វូន​ Android ដោយ​ប្រើ​ឌុយ​ត និង​ប្រើ​កម្មវិធី​​របស់​ DJI។ ទោះ​បី​មាន​ទំហំ​តូច ប៉ុន្តែ​មាន​ផ្ដល់​នូវ​មុខងារ​ពិសេសៗ​ដូច​ផលិត DJI ដទៃ​ដែរ រួម​មាន​ Object Tracking, Face Tracking, Time-lapse និង Auto Panorama ជា​ដើម។


គួរ​ដឹង Osmo Pocket មាន​កម្ពស់​​ប្រហែល​ ១០ ស.ម និង​មាន​ទម្ងន់​ត្រឹម​តែ​ ១១៦ ក្រាម​តែ​ប៉ុណ្ណោះ ដែល​អាច​​ដាក់​ចូល​ហោប៉ៅ​បាន​យ៉ាង​ងាយ​ស្រួល៕​

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ