មានតម្រុយ​មួយ​បង្ហាញថា Galaxy S10 អាច​នឹង​បំពាក់​អេក្រង់ Infinity-O ពេល​ប្រកាស​ចេញ!

ប្រិយមិត្តភាគ​ច្រើន ប្រាកដជានៅចាំបានថា នៅក្នុងព្រឹត្តកាណ៍ Samsung Developer Conference ដែលជាកម្មវិធី​បង្ហើយ​ចុង​ក្រោយ ប្រចាំឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីអេក្រង់ 4 ទម្រង់ដូចគ្នា ដល់អ្នកទស្សនា ប៉ុន្តែនៅលើ​អេក្រង់​ចំនួន 3 គឺមានរំលេចរចនាបថឆក 3 ប្រភេទខុសគ្នា ដែលត្រៀមនឹងបំពាក់ នៅលើស្មាតហ្វូន ក្នុងពេលអនាគត រួមមានអេក្រង់ឈ្មោះ Infinity-U, Infinity-V និង Infinity-O។ ចំណែកអេក្រង់ទី 4 មានឈ្មោះថា New Infinity ដែលជាអេក្រង់លាត គ្មានឆក ដោយ​វា​ត្រូវបានគេសន្មត់ថា អាចនឹងបំពាក់លើស្មាតហ្វូនកម្រិត Flagship ដូចជាត្រកូល Note និង S ជាដើម។
យ៉ាងណាថ្មីៗនេះ ក៏ស្រាប់តែមានដំណឹងលេចធ្លាយមួយ ពាក់ព័ន្ធនឹងទូរសព្ទ Galaxy ត្រកូល S ជំនាន់ថ្មី ដែលត្រៀមបង្ហាញវត្តមាន នៅដើមឆ្នាំ 2019 ខាងមុខនេះ ជាមួយជម្រើសអេក្រង់មួយប្រភេទ ដែលមិនមែនជាអេក្រង់លាត គ្មានឆក New Infinity នោះទេ។ យោងតាមប្រភព បានបង្ហើបអោយដឹងថា Galaxy S10 ជំនាន់ក្រោយនេះ អាចនឹងត្រូវបានបំពាក់អេក្រង់លាត ជាប្រភេទ Infinity-O ដែលជាម៉ូតប្លែកជាងគេ រាងជាអក្សរ O ស្ថិតនៅផ្នែកចំហៀង នៃអេក្រង់ទូរសព្ទ។ ក្នុងនោះ យើងក៏ធ្លាប់បានឃើញ តាម​រយៈ​រូបប៉ាតង់ ដែលគេបានបង្ហោះ កាលពីប៉ុន្មានសប្តាហ៍មុនផងដែរ ជាមួយការលើកឡើង លើចំនុចនេះដូចគ្នា ដើម្បីអោយកាន់​តែ​ច្បាស់ សូមទស្សនារូបភាព ដូចខាងក្រោម៖

ក្រៅពីការបង្ហាញប៉ាតង់រូបភាព រួមជាមួយបន្ទះអេក្រង់ប្រភេទ Infinity-O នៅខាងលើនេះ ក៏មានប្រភពពី VenyaGeskin1 បាន​ឌីហ្សាញ​ជារូបគម្រូ Galaxy S10 & S10+ រំលេចម៉ូតដូច Infinity-O សម្រាប់អោយអ្នកទស្សនា កាន់តែច្បាស់បន្ថែម ផងដែរ។

សរុបមក ដំណឹងដែលបង្ហាញថា ទូរសព្ទ Galaxy S10 អាចនឹងបំពាក់អេក្រង់លាត ប្រភេទ Infinity-O នោះ គឺស្ថិតនៅក្នុងប្រភព​លេច​ធ្លាយតែប៉ុណ្ណោះ ដោយយើងក៏មិនទាន់ហ៊ានសន្មត់ថា វាអាចនឹងកើតឡើងពិតមែន ឬក៏អត់នោះដែរ ព្រោះខាង Samsung មិនទាន់បញ្ជាក់លើចំនុចនៅឡើយ។ ចុះប្រិយមិត្តអ្នកអាន យល់បែបណាដែរ បើ Galaxy S10 & S10+ នឹងបំពាក់អេក្រង់ Infinity-O ក្លាយជាការពិត?

credit: cambo report

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ