Galaxy Note 9 ជម្រើស​ពណ៌សសុទ្ធ នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី 23 ខែវិច្ឆិកា ឆាប់ៗ​ខាង​មុខ​នេះ​ហើយ

Galaxy Note 9 ជាស្មាតហ្វូនជំនាន់ចុងក្រោយ នៃ​វង្សត្រកូល Note របស់​ក្រុម​ហ៊ុន Samsung ដែល​វា​ត្រូវ​បាន​ប្រកាស​ចេញ ជា​ផ្លូវ​ការ កាលពីថ្ងៃទី 09 ខែសីហា ឆ្នាំ 2018 កន្លងទៅ ជាមួយជម្រើសចំនួន 4 ពណ៌ រួមមានពណ៌ Metallic Copper, ពណ៌ Lavender Purple, ពណ៌ Ocean Blue និងពណ៌ Midnight Black។ លុះមកដល់ចុងខែកញ្ញា ឆ្នាំ 2018 ខាងក្រុមហ៊ុន ក៏បានធ្វើការបញ្ចេញ ជម្រើស​មួយពណ៌បន្ថែមទៀត ដើម្បីតម្រូវចិត្តអ្នកគាំទ្រ នោះគឺពណ៌ Cloud Silver។
Galaxy Note 9
នៅមិនទាន់អស់នោះទេ សម្រាប់ហ្វេនៗ ព្រោះ​ថា​នៅ​ពេល​នេះ Samsung កំពុងត្រៀមបញ្ចេញជម្រើសពណ៌ថ្មី គឺពណ៌សសុទ្ធ ដែល​វា​បង្កើតមកជាពិសេស សម្រាប់ប្រិយមិត្ត អ្នកដែលស្រលាញ់ និងចូលចិត្តពណ៌ស សូម្បីតែ S-Pen របស់វា ក៏ជាពណ៌ស ដូច​ទូរសព្ទ​ដែរ មើលទៅគួរអោយចាប់អារម្មណ៍តែម្តង។ អញ្ចឹង ចំពោះជម្រើសពណ៌សនេះ លែងស្ថិតនៅក្នុងប្រភពលេចធ្លាយទៀតហើយ ដោយ​​វា​​នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងទឹកដីតៃវ៉ាន់ នៅថ្ងៃទី 23 ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ រួចទើបបន្តទៅកាន់​បណា្តប្រទេស​ផ្សេងៗ ជាច្រើនទៀត។ ចំពោះលក្ខណៈសម្បត្តិវិញ គឺមិនមានអ្វីផ្លាស់ប្តូរឡើយ ដោយវានៅតែរក្សាដូចមុនដដែល។
Galaxy Note 9
ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់គ្នា ដែលជាអ្នកគាំទ្រត្រកូល Note របស់ Samsung និងជាអ្នកដែលស្រលាញ់​ចូលចិត្ត​ពណ៌​ស​នោះ អាចនឹងលង់លើជម្រើសពណ៌ថ្មីរបស់ Note 9 នេះ ជាក់ជាមិនខាន។ តើអ្នកយល់យ៉ាងណាដែរ សម្រាប់ជម្រើសពណ៌ទី 6 របស់ Galaxy Note 9 ដែលត្រៀមចេញលក់ ជាផ្លូវការ ឆាប់ៗនេះ?
ទស្សនាវីឌីអូបង្ហាញលក្ខណៈសម្បត្តិ Galaxy Note 9 ដោយខេមបូរីផត ៖
credit: cambo report

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ