ហ្គេម Fortnite គ្មាន​សញ្ញា​ថមថយ​ឡើយ កើន​អ្នក​លេង​ជាង ២០០ លាននាក់



ហ្គេម​ធំ​បំផុត​របស់​ពិភពលោក Fortnite កំពុង​ព្យាយាម​បង្ហាញ​ថា មិន​មាន​សញ្ញា​ថមថយ​ប្រជាប្រិយភាព​នោះ​ទេ​។
ទិន្នន័យ Fortnite ចុង​ក្រោយ​ចេញ​ពី​ក្រុមហ៊ុន Epic Games បញ្ជាក់​ថា មាន​អ្នក​​កម្សាន្ត​ច្រើន​ជាង ២០០ លាន​នាក់ បាន​ចុះឈ្មោះ​លេង​។ ក្នុង​តួលេខ​នេះ មាន​អ្នក​លេង​ថ្មី​ប្រមាណ ៧៥ លាន​នាក់ បាន​ចុះ​ឈ្មោះ​ចន្លោះ​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨។ 
សន្ទុះ​តួលេខ​អ្នកគាំទ្រ​ច្រើន​បែប​នេះ បាន​ធ្វើ​ឲ្យ Fortnite ស្ថិត​នៅ​ក្នុង​ពិភព​ដូចគ្នា​នឹង​ហ្គេម​ពេញនិយម​ផ្សេង​ទៀត រួមមាន Tetris, Minecraft និង Grand Theft Auto 5។
មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​បាន​ជួយ​ដល់​ហ្គេម​នេះ​ក្លាយ​ជា​ហ្គេម​ពេញ​និយម​បំផុត​ក្នុង​ពិភពលោក តាំង​ពី Battle Royale mode ដាក់​ចេញ​ឲ្យ​លេង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៧៕
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ