ក្រុមហ៊ុន Kyocera បានសហការជាមួយ Verizon ចេញផ្សាយនូវស្មាតហ្វូនធុននឹងថ្មមិនខ្លាចធ្លាក់ ម៉ូឌែល DuraForce Pro 2 ។ សំបកតួខ្លួនមើលទៅមាំល្អ បំពាក់អេក្រង់ការពារឆ្កូតទំហំ ៥ អ៊ីញ មានទ្រនាប់ស្កេនខ្ចៅដៃជាប់ប៊ូតុង Power អាចសាកថ្មតាមរន្ធសាកជំនាន់ខ្ពស់ USB-C ឬឥតខ្សែ Wireless។
បំពាក់នូវកាមេរ៉ាដល់ទៅ ៣ គ្រាប់ដោយមួយគ្រាប់ប្រភេទ Wide-angle 4K និងមួយគ្រាប់ទៀតទំហំ 13MP អមខាងមុខ 5MP បន្សំថាមពលថ្មកាន់ ៣ ២៤០mAh និងអាវក្រោះការពារទឹកនិងធូលីស្តង់ដារ IP68។
សំបកក្រៅរចនាការពារធ្លាក់ ឆក់និងអាកាសធាតុខ្ពស់ទទួលស្គាល់នូវស្តង់ដារ Military Standard 810G។ ប្រព័ន្ធដំណើរការ Android Oreo មានអង្គគណនាប្រភេទ Octacore អមទំហំផ្ទុក 64GB ធូរថ្លៃត្រឹម ៤៤៤ ដុល្លារ ដោយអាចរកទិញបានតាមរយៈក្រុមហ៊ុន Verizon។
Credit: sabay

0 Comments