អាច​សាក​មើល​បាន ៤ តិចនិក​កម្រ​មាន​អ្នក​ដឹង​ក្នុង​កម្មវិធី Contact នៅ​លើ iPhone


Contact ក្រៅ​ពី​មាន​មុខងារ​រក្សា​ទុក​បញ្ជី​ឈ្មោះ​លេខ​ទូរសព្ទ​របស់​អ្នក​ប្រើប្រាស់ ទៀត​សោត​ក៏​ប្រមូល​ផ្តុំ​ទៅ​ដោយ​ការ​ប្រើប្រាស់​ធំ​ទូលាយ​ច្រើន​ទៀត។ Sabay បង្ហាញ​តិចនិក​សម្ងាត់ ៤ ក្បាច់​អ្នក​អាច​ទទួល​ប្រយោជន៍​បាន​កាន់​តែ​លើសលប់​ពី​កម្មវិធី Contact នៅ​លើ​ទូរសព្ទ iPhone។
៤.ការ​បន្ថែម Nickname:

ឈ្មោះ​មិត្តភ័ក្ដិ​ឬ​សាច់ញាតិ​ខ្លះ​វែង អ្នក​អាច​បន្ថែម​ឈ្មោះ​ហៅ​ក្រៅ​បាន​នៅ​ខាង​ក្រោម ដោយ​រក្សា​ឈ្មោះ​ពេញ​ដើម​ដដែល។
  • ចូល​ទៅ​កាន់ Contact > រើស​យក​បញ្ជី​ឈ្មោះ​ណា​មួយ​អ្នក​ចង់​បន្ថែម​ឈ្មោះ​ហៅ​ក្រៅ
  • ចុច​លើ​ពាក្យ Edit
  • អូស​មក​ក្រោម​ចុច​លើ Add Field
  • រើស​យក Nickname ណា​មួយ ដែល​លោត​បង្ហាញ​ជា​ការ​ស្រេច។
៣.កំណត់​ការ​បង្ហាញ​ឈ្មោះ​វែង​ ឬ​ខ្លី:
ជួន​កាល​ឈ្មោះ​នរណា​ម្នាក់​វែង​ជ្រុល អ្នក​អាច​បង្ហាញ​ត្រឹម​ឈ្មោះ​ត្រកូល​បាន ជា​ជាង​ការ​បង្ហាញ​ឈ្មោះ​ពេញ។ ចំណុច​នេះ​អាច​ធ្វើ​បាន​ដោយ​ចូល:
  • Settings > រើស​យក Contacts
  • មើល​ត្រង់​ទីតាំង Short Name > ធ្វើ​ការ Turn On ឬ Turn Off ទៅ​តាម​ចិត្ត​របស់​អ្នក។
២.ការ​កំណត់​ឲ្យ​ឃើញ Nicknames:
ត្រង់​ទីតាំង Prefer Nicknames បើ​អ្នក Turn On នោះ​តាម​រយៈ​ការ​បង្ហាញ​លើ App ភាគ​ច្រើន ដោយ​ចូល​ទៅ:
  • Settings > រើស​យក Contacts
  • ត្រង់ Short Name > មើល​ត្រង់ Short Name
  • ត្រូវ​ប្រាកដ​ថា​ Prefer Nicknames អ្នក​បាន Turn On
១.បន្ថែម Relationship ទៅ​លើ Contact:
អ្នក​អាច​កំណត់​ថា​បញ្ជី​ឈ្មោះ​ណា​មួយ​ជា​ បង ប្អូន ប្តី​ ឬ​ប្រពន្ធ​របស់​អ្នក​បាន ​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​តាម​រយៈ Siri (ឧទាហរណ៍៖ Call my husband)។ សារ​នេះ​អាច​ធ្វើ​បាន​រហ័ស​និង​ងាយ​បំផុត ដោយ​ត្រឹម​ប្រើប្រាស់ Siri។
  • និយាយ​ថា Hey Siri ដើម្បី​ដំណើរការ​មុខងារ​ជំនួយ​ឌីជីថល ឬ​អាច​ចុច​ប៊ូតុង Home ឬ Power ឲ្យ​ជាប់
  • ​ប្រាប់ Siri ដោយ​និយាយ​ថា​ឧទាហរណ៍៖ "Tim Cook is my manager” ​ប្រាកដ​ថា​អ្នក​និយាយ​ឈ្មោះ​ពេញ​នៃ Contact នោះ
  • Siri នឹង​សួរ​អ្នក​បញ្ជាក់​ឲ្យ​អ្នក​ឆ្លើយ Yes ឬ​ចុច​លើ​ទីតាំង Yes៕
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ