ចេះតិកនិក​ខ្លះ អាច​​បង្កើន​សមត្ថភាព​ថត​សំឡេង​បាន​ច្បាស់​ល្អ លើ​ទូរសព្ទ​



ស្មាតហ្វូន​ក្រៅ​ពី​មុខងារ​កម្សាន្ត​នានា ក៏​អាច​ប្រើ​ថត​សំឡេង​ងាយស្រួល​ពេល​ធ្វើ​សម្ភាសន៍ ឬ​ថត​ទុកស្តាប់​តាមតម្រូវការ។ ការ​ថត​សំឡេង​លើ​ទូរសព្ទ មិន​តែងតែ​ផ្តល់​សំឡេង​ច្បាស់​នោះ​ទេ ប៉ុន្តែ​ការ​កែប្រែ​តិច​តួច​អាច​ជួយ​បាន​​ខ្លះ។​ 
ដំបូង គួរ​កំណត់​ទីតាំង​ស្រូប​សំឡេង (Mics) ជា​ធម្មតា​នៅ​ផ្នែក​ខាងក្រោម​ក្បែរ​រន្ធ​កាស ហើយ​ប្រាកដ​ថា​មិន​មាន​អ្វី​មួយ​រារាំង​ចន្លោះ​តូច​មួយ​នេះ ដូចជា​សម្បក ឬ​ម្រាម​ដៃ​។ បន្ទាប់​មក ពេល​ប្រើប្រាស់​តម្រង់​ចន្លោះ​តូច​នេះ ទៅ​កាន់​ប្រភព​សំឡេង​។ ជា​រួម ចូល​ឲ្យ​ក្បែរ​នឹង Subject ធ្វើ​ឲ្យ​សំឡេង​ច្បាស់​ល្អ ជាង​នៅ​ពី​ចម្ងាយ​។
មុន​ពេល​ថត​លើ​ស្មាតហ្វូន​ គួរ​បើក​ប្រើ Airplane mode ដើម្បី​កុំ​ឲ្យ​មាន​សំឡេង​រំខាន​ចេញ​ពី Notification ឬ​ការ​ហៅ​ចូល​។ 
កម្មវិធី និង Settings
កម្មវិធី​ផ្ដោត​លើ​សំឡេង​មួយ​ចំនួន មាន Settings ល្អៗ អាច​កែប្រែ​ក្នុង​ការ​ពង្រឹង​គុណភាព​សំឡេង​ខ្ពស់​បំផុត​បាន​។ 
លើ iOS មាន​កម្មវិធី Voice Memo អាច​ចាប់​សំឡេង​បាន​ល្អ​ប្រសើរ ហើយ​អាច​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ជាង​នេះ ដោយ​ចូល​ទៅ​កាន់ Settings > Voice Memos > Audio Quality រួច​ផ្លាស់ប្ដូរ​គុណភាព​សំឡេង​ទៅ Lossless។ 
កាន់​តែ​មាន​ជម្រើស​កែប្រែ​ច្រើន​ជាង​នេះ អាច​សាក​ប្រើ Voice Record Pro ឬ Voice Recorder & Audio Editor ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា សម្រាប់​មុខងារ​ពេញ​លេញ ដូចជា​ការ​បម្លែង​សំឡេង​ទៅ​ជា​អក្សរ​ជាដើម​។ 
លើ Android មាន Titanium Recorder ឬ Recforge II មាន Settings ល្អៗ អាច​ជួយ​បាន​ច្រើន​ដល់​គុណភាព​សំឡេង​ពេល​ថត​។ 
ប្រើ​មីក្រូហ្វូន​
ការ​ប្រើប្រាស់​មីក្រូហ្វូន ជា​វិធី​ល្អ​បំផុត ដើម្បី​ពង្រឹង​គុណភាព​សំឡេង​ថត​ដោយ​ទូរសព្ទ។ យ៉ាង​ណា​មិញ ពេល​ជ្រើសរើស​គួរ​ប្រាកដ​ថា​អាច​ប្រើ​បាន​ជាមួយ​ទូរសព្ទ។ ជាមួយ iPhone គួរ​តែ​អាច​ភ្ជាប់​ប្រើ​តាមរន្ធ Lightning ឬ USB-C ជាមួយ​ទូរសព្ទ​ប្រើ Android ហើយ​គួរ​ចាប់អារម្មណ៍​ពី​ចម្ងាយ​អាច​ស្រូប​សំឡេង​បាន​ល្អ ទាំង​នៅ​ក្នុង​បន្ទប់ ឬ​នៅ​ខាងក្រៅ​៕​
credit: sabay

Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ