ចំពោះអាណាព្យាបាលដែលបានទិញនាឡិកាឆ្លាតវៃ MiSafes ដើម្បីតាមដានក្មេងៗ មានការណែនាំឲ្យឈប់ប្រើ ដោយសារបញ្ហាសុវត្ថិភាព។ ដោយក្តីព្រួយបារម្ភ អាណាព្យាបាល បានប្រើឧបករណ៍នេះ ក្នុងការតាមដានទីតាំងក្មេងៗប្រើ GPS និង បណ្ដាញទូរសព្ទ។
របាយការណ៍ពី BBC បង្ហាញថា ក្រុមស្រាវជ្រាវសុវត្ថិភាពជាច្រើនបានរកឃើញថា នាឡិកាមិនបានបម្លែងទិន្នន័យទៅជាទម្រង់មើលមិនយល់ ពេលផ្ញើចេញតាមអ៊ីនធឺណិត ហើយក៏ពុំមានសុវត្ថិភាពចំពោះគណនីក្មេងៗដែរ។
ក្រុមហ៊ុន Pen Test Partners បានបញ្ជាក់ថា មានប្រ៊េនចំនួន ៥៣ ផ្សេងទៀត ក៏មានបញ្ហាស្រដៀងគ្នាដែរ ហើយមានឧបករណ៍សរុបប្រហែលមួយលានគ្រឿងអាចមានហានិភ័យខ្ពស់ គ្មានសុវត្ថិភាព ខណៈឧបករណ៍ MiSafes ប្រហែល១៤ ០០០គ្រឿងកំពុងមានការប្រើប្រាស់៕
credit: sabay

0 Comments