ឡូយអស់ទាស់! ទូរទស្សន៍ A9F ឆ្នាំ២០១៨ ផ្ដល់​រូបភាព​ច្បាស់ត្រជាក់ភ្នែក សំឡេង​ងំល្អដូចក្នុងរោងកុន



SONY Bravia A9F ជាទូរទស្សន៍​បំពាក់អេក្រង់ OLED ឆ្នាំ​២០១៨ ដែល​មាន​លក្ខណៈ​ពិសេស ត្រង់​ថា​វា​មាន​បំពាក់នូវ Processor រូបភាប X1 Ultimate មាន​កម្លាំងខ្លាំងជាង X1 Extreme បំពាក់​លើ​ទូរស្សន៍ ​ZD9 អេក្រង់ LCD, A1E និង A8F អេក្រង់ OLED ដល់ទៅ២ដង។ ​
X1 Ultimate នឹង​ធ្វើ​ឱ្យ​ Object Based HDR Remaster កាន់​តែ​ប្រសើរ​ឡើង។ Object Based HDR Remaster នឹងចាប់រូបភាពនីមួយៗដាច់ដោយឡែកពីគ្នា ហើយកែពន្លឺ ដែលអាចឱ្យ​អ្នកទស្សនា ឃើញតម្រិតរូបភាពច្បាស់ល្អ ត្រជាក់ភ្នែកកម្រិត 4K។
អ្វីកាន់តែពិសេស A9F ជំនាន់ក្រោយថ្មីនេះ ​មានបច្ចេកវិទ្យាសំឡេង Acoustic surface audio+ ពោលគឺសំឡេងរបស់វា ចេញ​ពី​​​អេក្រង់ ឮច្បាស់​ល្អ ប្រៀប​ដូចការ​ទស្សនាភាពយន្ត ក្នុង​រោង​កុន​​ដូច្នេះដែរ។ ទូរទស្សន៍ឆ្លាតវៃដដែល មានប្រព័ន្ធសំឡេង ៣.២ Channel បើធៀប​នឹង​ A1E និង A8F មានតែ ២.១ Channel ប៉ុណ្ណោះ។ នេះបានន័យថា​ A9F មានបច្ចេកវិទ្យា Actuator ចំនួន ៣ គឺ​នៅផ្នែកខាងឆ្វេង កណ្ដាល និង​ខាងស្ដាំ។​
ជាមួយការបន្ថែម Actuator និង Subwoofer ទៀតនោះ ទូរទស្សន៍ A9F ក៏ត្រូវ​បានគេ​តម្លើងវ៉ាត់សំឡេងរហូតដល់ 98W ខណៈ A1E និង AF8 មាន​ 50W​។​
គួរបញ្ជាក់​ថា ទូរស្សន៍ A9F ដែលត្រូវបានក្រុមហ៊ុន SONY សហការណ៍ជាង KFour បង្ហាញ​ជាផ្លូវការណ៍ កាលពីម្សិលមិញ​នៅសណ្ឋគារ ឡា រ៉េស៊ីដង់ស៍ នេះ មានអេក្រង់ ២ ជម្រើស​ គឺ ៥៥ អ៊ីញ និង ៦៥ អ៊ីញ ខណៈតម្លៃនៃប្រភេទនីមួយៗ នៅមិនទាន់ត្រូវ​បាន​ទម្លាយឱ្យដឹង​ឡើ់យ​៕
Credit: sabay


Post a Comment

0 Comments

​វិធី​​កំណត់ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​ អ្នកប្រើ iPhone គួរ​ដឹង
ឃើញ TikTok រក​លុយ​បាន​កប់​ក្តោង Facebook ចេញ​កម្មវិធី​វីដេអូ​​ថ្មី​មួយ​ដែរ
របៀប​រើស Keyboard ឲ្យ​ត្រូវ​ចិត្តអាច​គិត​ពី ៦ ចំណុច​នេះ​​
ហាងឆេង​ទូរសព្ទ​គ្រប់ម៉ាកថ្មីៗ មាន​នៅទីនេះ អាច​ចូលឆែកមើល​បាន
Google ដដែលៗពេក អាច​សាក Search Engine ទាំងនេះ​បាន ធានាប្លែកអារម្មណ៍
បើ​បាន​មែន​ល្មម​ស៊ីដាច់​គេ គំរូ iPhone 12 Pro ​ប្រើ​កាមេរ៉ា ៤ គ្រាប់​និង​ល្បឿន​អេក្រង់ 120Hz
កម្មវិធី​កាត់ត​វីដេអូ GoPro ៥ ពេញនិយម​បំផុត​សម្រាប់ Windows 10
Galaxy S10+ ទំហំ ១០០០ GB ចេញ​តម្លៃ​នៅ​វៀតណាម ជាង​ ១៣០០ ដុល្លារ
ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់
គន្លឹះនិងទម្លាប់ល្អ 5 យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ